Print this page

កិច្ចប្រជុំណែនាំនិងផ្សព្វផ្សាយប្រកាសលេខ៣៥២ ក.ប/ប្រ.ក ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

 អង្គារ, 30 សីហា 2016 10:13  |    Written by MLVT  |  3632 times

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ហេង សួរ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង ឯកឧត្តម សេង សក្តា អគ្គនាយកការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសលេខ ៣៥២ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្តីពីការឲ្យប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។ ក្រុមហ៊ុន រោងចក្រសហគ្រាសគ្រឹះស្ថានដែលប្រេីប្រាស់ពលកម្មបរទេសត្រូវបំពេញបែបបទស្នេីសុំកូតាប្រេីប្រាស់ហត្ថពលកម្មបរទេស តាមប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិកម្មថ្មីនេះចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ។ ជនបរទេសដែលចូលមកប្រកបរបរណាមួយនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញបែបបទស្នេីសុំ ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស តាមប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិកម្មថ្មីនេះចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ៕