Print this page

ពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យសាងសង់សាលាបឋមសិក្សាកំពង់ស្វាយកើត

 សៅរ៍, 27 សីហា 2016 19:22  |    Written by MLVT  |  6382 times

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីបុណ្យផ្កាសាមគ្គី ដែលផ្តួចផ្តើមឡើងដោយឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង លោកជំទាវនិងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីប្រមូលបច្ច័យសាងសង់សាលាបឋមសិក្សាកំពង់ស្វាយកើត ស្ថិតនៅភូមិកំពង់ស្វាយកើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមសំណូមពររបស់ប្រជាជន និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សគណៈកម្មការសាលានិងអាជ្ញាធរមូលដ្ឋាន។ យើងខ្ញុំសូមឧទ្ទិសមគ្គុផលនៃបុណ្យផ្កាសាមគ្គីនេះ ជូនចំពោះឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាជនទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕