Print this page

ពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី"ការពង្រឹងគុណភាព និងផលិតភាពការងារ (PQI)"

 ពុធ, 29 មិថុនា 2016 17:28  |    Written by MLVT  |  7092 times

ទីស្តីការក្រសួង៖ ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រម់មុខសញ្ញា អញ្ជេីញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី Productivity and Quality Improvement (PQI) " ការពង្រឹងគុណភាព និងផលិតភាពការងារ " ក្នុងរយៈពេល០២ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរាជការដែលបានចូលរួមប្រមាណជា៣០០នាក់ ពិតជាទទួលបានបទពិសោធន៍ និងមេរៀនថ្មី ស្តីពីការពង្រឹងគុណភាព និងផលិតភាពការងារ ទស្សនៈនិងការគ្រប់គ្រងតាមបែបជប៉ុន 5S និងKAIZEN ឥរិយាបទវិជ្ជមាន ដេីម្បីទទួលបានភាពជោគជ័យ និងភាពជាអ្នកដឹកនាំ។ ចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបាននឹងផ្តល់នូវសមត្ថភាពដល់សិក្ខាកាមជាមន្ត្រីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈ ក្នុងការគិតគូរពីគុណភាព និងផលិតភាពក្នុងវិស័យឯកជន សហគ្រាស គ្រឹះស្ថានផង និងគិតគូរអំពីប្រសិទ្ធភាព និងផលិតភាពលេីសេវាសាធារណៈរបស់ក្រសួងផងដែរ ៕