Print this page

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញចុះត្រួតពិនិត្យនិងកាត់វិញ្ញាសានូវដំណើរការ នៃការប្រឡងតេស្តសមត្ថភាពកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៣

 សៅរ៍, 25 មិថុនា 2016 11:28  |    Written by MLVT  |  3309 times

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានអញ្ជេីញកាត់វិញ្ញាសា និងចុះត្រួតពិនិត្យមេីលនូវដំណេីរការនៃការប្រឡងតេស្តសមត្ថភាពកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី១៣ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសុីសុវត្ថិ រាជធានីភ្នំពេញ ។ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនេះ រៀបចំឡេីងដោយ ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយអង្គភាពធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដោយមានការសហការជាមួយគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ឆ្នាំ២០១៦នេះ ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ត្រូវការពលករកម្ពុជាទៅបម្រេីការងារនៅសាធារណរដ្ឋកូរ៉េ នៅលេីវិស័យឧស្សាហកម្មចំនួន ៤៧០០នាក់ វិស័យសំណង់ចំនួន ១០០០នាក់ និងវិស័យកសិកម្មចំនួន ៣៧០០នាក់ ៕