ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល អញ្ជេីញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សរុបចំនួន ១.៧៩៥នាក់ ។ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការងារអប់រំបណ្តុះបណ្តាលជំនាញ។ ជាលទ្ធផលនិស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានចាប់ពីឆ្នាំ១៩៨៤ រហូតដល់បច្ចុប្បន្ននេះ សរុបមានចំនួន១១.៣៣២នាក់ ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៦១៩នាក់ ថ្នាក់បរិញ្ញាបត្រមានចំនួន ៥.៧៦០នាក់ និងថ្នាក់សញ្ញាបត្រជាន់ខ្ពស់មានចំនួន ៤.៩៥៣នាក់៕