Print this page

កិច្ចប្រជុំលើកទី១ គណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

 ពុធ, 15 មិថុនា 2016 10:36  |    Written by MLVT  |  3160 times

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតី បេីកកិច្ចប្រជុំលេីកទី១ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ លេីការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំដំបូងនេះ គឺដេីម្បីបញ្ជាក់ពីកិច្ចការដែលគណៈកម្មការអន្តរក្រសួងនឹងប្រតិបត្តិក្នុងដំណេីរការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងត្រូវកំណត់គោលដៅដែលត្រូវអនុវត្តបន្ត ។ កិច្ចប្រជុំមានគោលបំណង ៖

១. ណែនាំសមាជិកអោយស្គាល់គ្នា

២. ណែនាំសមាជិក អំពីការរៀបចំ និងតួនាទីរបស់គណៈកម្មការ អនុគណៈកម្មការ និងគណៈកម្មការរាជធានី ខេត្ត ដែលកំណត់នៅក្នុងអនុក្រឹត្យលេខ៩៣ របស់រាជរដ្ឋាភិបាល។

៣. ពិភាក្សា និងព្រមព្រៀងគ្នាអំពីផែនការការងាររបស់គណៈកម្មការ ៕