Print this page

ការប្រគួតផ្ដាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ឯកឧត្តមរដ្ឋមន្ត្រី

 សុក្រ, 29 មេសា 2016 16:37  |    Written by MLVT  |  5851 times

ការប្រកួតផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ " ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មតាមគ្រប់មុខសញ្ញា(គ.ក.ប) លេីកទី២ ឆ្នាំ២០១៦ ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តារចាស់) រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ។ គោលបំណងនៃការរៀបចំពានរង្វាន់នេះ គឺដេីម្បីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិ ជាពិសេសបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡាដេីម្បីសុខភាព ក្នុងចំណោមមន្ត្រីរាជការដែលមិនមែនជាកីឡាករអាជីពមកពីអង្គភាព ស្ថាប័នខុសៗគ្នា ៕