Print this page

ឯកឧត្តម ហេង សួរ ចូលរួមក្នុងពិធីអបអរសាទរ“ខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ”

 សុក្រ, 29 ធ្នូ 2023 14:15  |    Written by MLVT  |  1417 times

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលរួមក្នុងពិធីអបអរសាទរ “ខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ឋឡើងនៅវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញ។

 

ប្រវត្តិសាស្រ្តកម្ពុជា បានញាំញីដោយសង្គ្រាមអស់ជាង៥00ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេស៍ឯកអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។

 

ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍គ្រឹះ៣ ឬហៅថាការធានា ៣យ៉ាង ទីមួយ៖ការធានារូបរាងកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាព ខាងផ្នែកសន្តិសុខទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម ហើយវិលត្រឡប់ មករួមរស់ជាសរសៃឈាម និងចរន្តនៃសង្គមជាតិវិញ។ ទីពីរ៖ ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូននូវលទ្ធភាពគ្រប់គ្រាន់ក្នុងបន្តមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ថែមទាំងឋានន្តរស័ក្តិ របស់ខ្លួនផងដែរ។ ទីបី៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងអចលទ្រព្យ និងចលនទ្រព្យ គឺការធានាខាងផ្នែកកម្មសិទ្ធិ ដែលពួកគាត់មាន និងបានកាន់កាប់ក្នុងពេលកន្លងមកដោយមិនមានការដកហូត រុះរើ ឬរឹបអូស។

 

និយាយជារួម នយោបាយ ឈ្នះ ឈ្នះ មានន័យថា ឈ្នះទាំងអស់គ្នាមិនមានអ្នកណាចាញ់ឡើយ គោលការណ៍នេះ បើស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែធាតុពិត គឺជាយុទ្ធសាស្ត្របង្រួបបង្រួមជាតិ ដ៏មានប្រសិទ្ធភាពរបស់មគ្គទេសក៏ឯក សម្តេចតេជោ ហ៊ុន សែន៕

 

#MLVT #HENGSour