Print this page

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

 អង្គារ, 21 វិច្ឆិកា 2023 13:30  |    Written by MLVT  |  1043 times

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២  និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១។

 

គួរបញ្ជាក់ជូនថា នេះគឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ  ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ មានដូចជា៖ 

 

១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២

២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦

៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦

៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦

៥/. រោងចក្រតម្បាញ ចំនួន ៣

៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣

៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២

៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២

៩/. រោងចក្រផលិតកេសកាតុង ចំនួន ២

១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២

១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១

១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១

១៣/.រោងចក្រផលិតស្បែកជើងចំនួន១

១៤/.រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន ១

១៥/. រោងចក្រផលិតឆត្រ ចំនួន ១

១៦/. រោងចក្រខារអំបោះ ចំនួន ១

១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១

១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១

១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១

២០/. រោងចក្រកែច្នៃស្បែក ចំនួន ១

២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១

២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១

២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១

២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១ 

២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១៕

 

#MLVT