Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតិឲ្យ លោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 Thursday, 23 November 2017 13:04  |    Written by MLVT  |  3238 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតិឲ្យ លោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាទីស្តីការក្រសួង ព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៥ កើតខែ មិគសិរ ឆ្នាំ រកា ព.ស ២៥៦១ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យ លោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីទៅបម្រើការងារ លើវិស័យសេវាកម្មថែទាំ មនុស្សចាស់នៅប្រទេសជប៉ុន ។

ក្នុងជំនួបនោះឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ ថា បច្ចុប្បន្នកម្ពុជា-ជប៉ុន កំពុងតែស្ថិតនៅក្នុងដំណាក់កាលទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនៈកិច្ចទៅវិញទៅមក ដែលនេះជាការរិតចំណងមិត្តភាពរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ លើសពីនេះទៀតមានអ្នកវិនិយោគជប៉ុនបានចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ហើយក្នុងនោះកំណើនទេសចរណ៍ជប៉ុនមកកម្ពុជាក៏កាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយជាមួយគ្នានោះដែរ ជប៉ុនក៏បានទទួលកម្មសិក្សាការីកម្ពុជាទៅបម្រើការងារនៅប្រទេសជប៉ុនជាង៥ពាន់នាក់លើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងសំណង់។

លោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិលើកឡើងថា គោលបំណងរបស់គណៈប្រតិភូ របស់លោកមកកម្ពុជាក្នុងពេលនេះ គឺដើម្បីពិភាក្សាពីការបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនលើវិស័យសេវាកម្មថែទាំមនុស្សចាស់ ដោយកន្លងកម្ពុជា បញ្ជូនតែកម្មសិក្សាការី ដែលបម្រើការងារក្នុងវិស័យកសិកម្ម ឧស្សាហ៍កម្ម និងវិស័យសំណង់ប៉ុណ្ណោះ។ដូច្នេះលោកសូមឲ្យមានការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។

លោកបន្ថែមថា បច្ចុប្បន្នប្រទេសជប៉ុនមានប្រជាជនវ័យចំណាស់ច្រើន ដូច្នេះកម្លាំងពលកម្មក៏មានការថយចុះ ទើបរដ្ឋាភិបាលជប៉ុនរៀបចំបង្កើតច្បាប់ថ្មីដើម្បីទទួលកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅធ្វើការនៅប្រទេសជប៉ុន ហើយរាជរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ និងចាត់ទុកថាជារឿងសំខាន់ ចំពោះបញ្ហានេះ។

រាជរដ្ឋាភិបាលប្រទេសជប៉ុនត្រូវការកម្មសិក្សាការីពីបរទេសចំនួនពី ២០ទៅ៣០ម៉ឺននាក់ក្នុងមួយឆ្នាំដើម្បីបម្រើការងារលើវិស័យ ថែទាំមនុស្សចាស់នេះ។ លោកបន្ថែមទៀតថា ដោយឡែកសហជីពរបស់លោកមាន ក្រុមហ៊ុនជាដៃគូច្រើន ដូច្នេះសហជីពរបស់លោក ត្រូវការកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុនចំនួនពី២ទៅ៣ម៉ឺននាក់។ ប្រការនេះហើយទើប លោកមកធ្វើការសិក្សានៅកម្ពុជា ដើម្បីស្វែងរកដៃគូសហការ និងសុំការគាំទ្រពីក្រសួងការងារ ដើម្បីជំរុញការងារនេះឲ្យបានជោគជ័យ។លោកបន្ថែមថា ជាមួយគ្នានោះលោកក៏និងមានគម្រោងសហការជាមួយមជ្ឈមណ្ឌលភាសាជប៉ុននៅកម្ពុជាផងដែរ។ បន្ទាប់ពីស្តាប់ការលើកឡើងរបស់ភាគីជប៉ុនឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី ពិតជាពេញចិត្ត និងគាំទ្រចំពោះភាគីជប៉ុនដែលមានបំណងចង់បញ្ជូនកម្មសិក្សាការីកម្ពុជាឲ្យទៅធ្វើការ លើសេវាកម្មថែទាំមនុស្សចាស់។ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបញ្ជាក់ថា ឯកឧត្តមផ្ទាល់ក៏ចង់ឃើញកំណើន ប្រជាពលរដ្ឋកម្ពុជាទៅធ្វើការងារនៅជប៉ុន ច្រើនជាងបច្ចុប្បន្នផងដែរ។ ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុនទាំង១៧ កម្ពុជាឈលេខរៀងទី៦ ហើយឯកឧត្តមចង់ឃើញលេខរៀងតិចជាងនេះ។

ឯកឧត្តម សង្កត់ធ្ងន់ថា កន្លងមកកម្ពុជា ជប៉ុនមានតែកិច្ចព្រមព្រៀងតែលើវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់ ប៉ុណ្ណោះ ហើយឯកឧត្តមក៏ចង់ឲ្យមានកិច្ចសហការលើវិស័យសេវាកម្មថែទាំមនុស្សចាស់ពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ភាពស្របច្បាប់ និងគិតគូពីសុខទុក្ខរបស់កម្មសិក្សាការីកម្ពុជា។ លើសពីនោះទៀត ខាងសហជីពធនធានមនុស្សអន្តរជាតិ ត្រូវមានការណែនាំ តម្រង់ទិស និងបណ្តុះបណ្តាលពីភាគីជប៉ុនមុននិងបញ្ជូនកម្មសិក្សាការីទៅបម្រើការងារ ហើយសហជីពត្រូវបង្កើតភ្នាក់ងារដើម្បីណែនាំ និងត្រូវចុះបញ្ជីនៅក្រសួងការងារជាមុនសិន។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.