Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្ដម​បណ្ឌិតរដ្ឋមន្ត្រី បាន​អនុញ្ញាតិ​ឲ្យលោក Sho Sudo មន្រ្ដី​សម្រប​សម្រួល និង​ជា​ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​គម្រោង "ការ​លើក​កម្ពស់​ស្ដង់​ដា​សុខ​ភាព និង​សុវត្ថិភាព​ការងារ (OSH) ក្នុង​វិស័យ​សំណង់នៅកម្ពុជា​ចូលជួបសម្តែងការងារគួរសមនិងពិភាក្សាការងារ

 Wednesday, 22 November 2017 16:43  |    Written by MLVT  |  1892 times  |   Print  |   Email
ឯកឧត្ដម​បណ្ឌិតរដ្ឋមន្ត្រី បាន​អនុញ្ញាតិ​ឲ្យលោក Sho Sudo មន្រ្ដី​សម្រប​សម្រួល និង​ជា​ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​គម្រោង "ការ​លើក​កម្ពស់​ស្ដង់​ដា​សុខ​ភាព និង​សុវត្ថិភាព​ការងារ (OSH) ក្នុង​វិស័យ​សំណង់នៅកម្ពុជា​ចូលជួបសម្តែងការងារគួរសមនិងពិភាក្សាការងារ

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរកា ពុទ្ធសករាជ ២៥៦១ ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញាតិឲ្យបេសកកម្មនៃគម្រោង ILO-Japan ដឹកនាំដោយលោក Sho Sudo មន្រ្ដីសម្របសម្រួល និងជាប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង "ការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា ចូលជួបសម្តែងការងារគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ ក្នុងឱកាសនោះឯកឧត្តម ៗបណ្ឌិតរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនោះលើវិស័យសំណង់ជាដើម។

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជា និង អង្គការអន្តរជាតិខាងការងារ(ILO) ពិតជាដៃគូសហការយ៉ាងល្អលើគម្រោង លើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណងនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់ ពិតជាមានភាពលូតលាស់ខ្លាំងណាស់ដែលបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើន នៃសេដ្ឋកិច្ច។ ការរីកលូតលាស់នេះ បានស្រូបយកនូវកម្លាំងពលកម្មជាច្រើនក្នុងវិស័យនេះ ដែលទាមទារឲ្យក្រសួងត្រូវតែយកចិត្តទុកដាក់ចំពោះ បងប្អូនដែលបម្រើការងារក្នុងវិស័យនេះ។

លោក Sho sudo មានប្រសាសន៍ថាលោកពិតជា រីករាយណាស់ដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ឱកាសដល់ក្រុមការងាររបស់លោកចូលជួបសម្តែងការគួរសមនាឱកាសនេះ។ហើយលោកក៏សូមកោតសរសើរចំពោះឯកឧត្តម រដ្ឋមន្ត្រីដែលបានប្តេជ្ញាចូលរួមលើកកម្ពស់សុវត្ថិភាពការងារ ចំពោះកម្មករដែលធ្វើការងារលើវិស័យសំណង់កន្លងមក។ជាមួយគ្នានេះដើម្បីជំរុញ និងគាំទ្រលើសុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់នេះ លោកមានគោលដៅមួយចំនួន ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាពការងារជូនដល់ពួកគាត់។លោកថា គម្រោងនេះលោកជំរុញឲ្យក្រសួងរៀបចំនូវលក្ខខណ្ឌគតិយុត្តិ និងពង្រឹងលើសន្តិសុខ សុវត្ថិភាពការងារ និងស្នើឲ្យក្រសួងបង្កើតគណៈកម្មការប្រឹក្សាយោបល់ បច្ចេកទេស ដើម្បីផ្តល់ប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការលើវិស័យនេះ។ លោកបន្ថែមថា ចំពោះគណៈកម្មការនេះគឺក្រសួងការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងប្រឹក្សាយោបល់ដល់ពួកគាត់ ព្រមជាមួយគ្នានោះក៏មានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និយោជក និងសហជីពដែលតំណាងឲ្យកម្មករជាសមាជិកផងដែរ។លោកថា បើក្រុមការងារនេះបង្កើតឡើងហើយ និងជាចំណែកមួយ ជួយដល់កម្មករ សំដៅលើកកម្ពស់សុវត្ថិភាពការងារដល់ពួកគាត់។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ការលើកឡើងរបស់ តំណាង ILO ក្នុងការជួយលើកកម្ពស់វិស័យនេះដល់បងប្អូនកម្មកររបស់កម្ពុជា ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារជាសេនាធិការ កន្លងមកបានធ្វើការជាច្រើន និងបានរៀបចំលិខិតគតិយុត្តិរួចមកហើយដែរ ដើម្បីធានាដល់ការការពារដល់បងប្អូនកម្មករ តែយ៉ាងណាក្រសួងនឹងពិចារណាចំពោះសំណូមពរខាងលើនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ពិតជាគាំទ្រពេញទំហឹងចំពោះ ភាគី ILO ដែលមានគម្រោងចង់បង្កើតគណៈកម្មការប្រឹក្សាបច្ចេកទេស ដែលក្នុងនោះមានក្រសួងការងារជាអ្នកដើរតួនាទីសំខាន់និងមានក្រសួងពាក់ព័ន្ធផ្សេងទៀត។ឯកឧត្តមជឿជាក់ថា ការបង្កើតគណកម្មការនេះ និងរួមចំណែក ក្នុងការពង្រឹងច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ការងារឲ្យមានប្រសិទ្ធភាព ព្រមទាំងគិតគូផងដែរដល់កិច្ចការផ្សព្វផ្សាយពីសុវត្ថិភាពការងារនៅក្នុងការរដ្ឋានសំណង់៕

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.