Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត បាន​អនុញ្ញាតឱ្យ​លោក Charles Esterhoy​ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ និង​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង ស្តីពី “កម្មវិធីកម្មសិក្សាការងារ”

 Wednesday, 15 November 2017 16:11  |    Written by MLVT  |  3548 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត បាន​អនុញ្ញាតឱ្យ​លោក Charles Esterhoy​ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ និង​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង ស្តីពី “កម្មវិធីកម្មសិក្សាការងារ”

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានអនុញ្ញាតឱ្យ លោក Charles Esterhoy ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (AmCham) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀត រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ទាប់ពីភាគី ទាំងពីរបានសំដែងនូវចំណាប់អារម្មណ៍ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធ្វើសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តន៍រីក ចំរើនគួរឱ្យកត់សំគាល់។ លោក Charles Esterhoy ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានកោតសរសើចំពោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងល្អក្នុងការ ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនដល់អ្នកសែ្វងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំគោលនយោបាយនិងផែនការ និងសាធារណជនទូទៅ។ នៅក្នុងប្រទេសកម្ពុជា AmCham តែងតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មបរទេសដ៏ទៃទៀត។ សមាជិកភាពរបស់ AmCham រួមបញ្ចូលនូវក្រុមហ៊ុនចម្រុះជាតិសាសន៏តូចធំ និងក្រុមហ៊ុនឯកកម្មសិទ្ធិ។ កន្លងមក ដោយយល់ឃើញពីកង្វះខាតជំនាញ និងបទពិសោធន៍របស់អ្នកស្វែងរកការងារធ្វើ ក្នុងការបំពេញតាមលក្ខខណ្ឌ និងតម្រូវការជ្រើសរើសបុគ្គលិកពីសំណាក់សមាជិករបស់ខ្លួន AmCham បានសហការជាមួយ NEA ក្នុងការត្រៀមលក្ខណៈចូលទីផ្សារការងាររបស់យុវជន តាមរយៈការអនុវត្តកម្មវិធីកម្មសិក្សាការងារជាមួយក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួន។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជន រួមមាន៖ គោលនយោបាយស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP), គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP), គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ (TVET-Policy) និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ។ បន្ទាប់ពីជំនួប ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីភាព និងសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ស្តីពី “កម្មវិធីកម្មសិក្សាការងារ” រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (AmCham) ។ គោលបំណងនៃកិច្ចសហប្រតិបត្តិការ៖ ដើម្បីអនុវត្តសាកល្បងនូវ “កម្មវិធីកម្មសិក្សាការងារ” សំដៅលើកកម្ពស់ជំនាញ បទពិសោធន៍ ការទទួលបានឱកាសការងារ និងចូលទីផ្សារការងារកាន់តែងាយស្រួលរបស់យុវជន ព្រមទាំងឆ្លើយតបតាមតម្រូវការរបស់និយោជក។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.