Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯក​ឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Ji Xiang Qi អភិបាល​រង​ខេត្ត Shandong នៃ​សាធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

 Wednesday, 15 November 2017 10:28  |    Written by MLVT  |  3212 times  |   Print  |   Email
ឯក​ឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Ji Xiang Qi អភិបាល​រង​ខេត្ត Shandong នៃ​សាធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម Ji Xiang Qi អភិបាលរងខេត្ត Shandong នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូ ក្នុងនោះមកខេត្ត Shandong វិទ្យាស្ថានវិជ្ជាជីវៈ Zibo និងសភាពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានយ៉ាងល្អស្របទៅតាមទស្សនវិស័យដែលប្រមុខដឹកនាំប្រទេសទាំងពីរតាំងពី អតីតកាលរហូតដល់បច្ចុប្បន្ន ដែលធ្វើឱ្យកិច្ចសហប្រតិបតិ្តការនេះឈានដល់កំរិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅក្នុងជំនួបនាថ្ងៃនេះ ភាគីទាំងក៏បានសំដែងនូវការប្តេជ្ញារួមគ្នា ក្នុងការសហការឱ្យកាន់តែជិតស្និត ស្របទៅតាមគោលនយោបាយដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញ។ ក្នុងការអនុវត្តទៅតាម គោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន ដើម្បីឱ្យការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងខេត្ត Shandong ចិន ពង្រីកបានលើវិស័យផ្សេងៗទៀត ភាគីទាំងពីរបានរៀបចំឱ្យមានជាការកសាងទំនាក់ទំនងដៃគូការងារ TVET ជាមួយ និងគ្រឹះស្ថាន TVET ពិភាក្សាពីលទ្ធភាពបង្កើតវិទ្យាស្ថានវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជាជាពិសេសក្រុមហ៊ុនពីខេត្ត Shandong ដែលមកវិនិយោគនៅប្រទេសកម្ពុជា សិក្សាពីលទ្ធភាពបញ្ជូនសិស្សកម្ពុជាទៅសិក្សានៅប្រទេសចិន សិក្សាពីលទ្ធភាពបង្កើតក្រុមអប់រំវិជ្ជាជីវៈ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានវិជ្ជាជីវៈ Zibo នៅក្នុងប្រទេសកម្ពុជា។ ក្រោយពីជំនួប ពិភាក្សប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានឯកភាពអនុញ្ញាតឱ្យមានជា កិច្ចសហប្រតិបត្តិការដោយមាន ការចុះអនុស្សរណៈនៃការយោគយល់ សម្រាប់រយៈពេល៥ឆ្នាំ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានវិជ្ជាជីវៈ Zibo នៃសាធារណៈរដ្ឋប្រជាមានិតចិន លើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសផ្នែកអេឡិច ត្រូនិច និងព័ត៌មានវិទ្យា ដោយវិទ្យាស្ថានវិជ្ជាជីវៈ Zibo នឹងផ្តល់អាហារូបករណ៍សម្រាប់និស្សិត វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម សហប្រតិបត្តិក្នុងការបង្កើតកម្មវិធីកម្រិតសិក្សារួមគ្នាតាមរយៈការទទួលស្គាល់មុខវិជ្ជាសិក្សា និងប្រព័ន្ធក្រេឌីតជាទ្វេភាគីដោយធ្វើឱ្យមុខវិជ្ជាសិក្សាថ្នាក់សាកលវិទ្យាល័យត្រូវបានសិក្សានៅវិទ្យាស្ថាន និងបំពេញសេចក្តីត្រូវការក្រោយពេលបញ្ចប់ការសិក្សាដទៃទៀត សិក្សាលទ្ធភាពដើម្បីបង្កើតការបង្រៀនមួយជាមួយគ្នា ភាគីទាំងពីរនឹងសិក្សាលទ្ធភាពក្នុងការបង្កើតក្រុមអប់រំវិជ្ជាជីវៈ Zibo សាខាភ្នំពេញដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ពីក្រុមអប់រំវិជ្ជាជីវៈ Zibo ឱ្យក្លាយទៅជាធនធានមានទេពកោសល្យតាមបណ្តាប្រទេសដែលប្រើយុទ្ធសាស្ត្រ Road and Belt ។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.