Print this page

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករ

 Sunday, 22 October 2017 13:54  |    Written by MLVT  |  3052 times

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១៣ ដងរួចហើយ លើកនេះគឺជាលើកទី១៤ នៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៨ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ រោងចក្រតំបន់ចាក់អង្រែលើ និងរោងចក្រតំបន់កំបូល។