Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រកស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព

 Tuesday, 26 September 2017 10:10  |    Written by MLVT  |  3411 times  |   Print  |   Email
សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រកស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព

ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រកស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះអាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៌ និងការអនុវត្ត កន្លងមកតំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល។ ដូច្នេះហើយបានជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួង លេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព ដោយ តំឡើង តម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាព ពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិតជាសមាជិតដែលបានទៅប្រើប្រាស់សេវា ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កំរិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។

គូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឲ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឲ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី បសស ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន និង៥០ភាគរយ នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ៕

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.