Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ហៅកាត់ថា (JCIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា

 Tuesday, 29 August 2017 18:17  |    Written by MLVT  |  2810 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ហៅកាត់ថា (JCIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុនហៅកាត់ថា (JCIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបទ្វេភាគីនេះលោក Fumio Yamada បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹករបស់ឯកឧត្តម ដើម្បីឱ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកឡើង ពីការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជា ដែលមកទល់ពេលនេះ មានចំននួន០២នាក់ បច្ចុប្បន្នពួកគេបានកំពុងរស់នៅប្រទេសជប៉ុនបានរយៈពេល២ខែហើយ ។ លោកYamada លើកឡើងថា ដោយមើលឃើញពីសមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់ របស់កម្មសិក្សាការីកម្ពុជា លោកមានគម្រោងបន្តបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីពី៥ទៅ១០នាក់បន្ថែមទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់។ជាមួយគ្នានេះលោកក៏គ្រោងបញ្ជូនអ្នកបច្ចេកទេសជប៉ុន មកបណ្តុះបណ្តាលបច្ចេកទេសថែទាំងមនុស្សចាស់នៅកម្ពុជា មុនពេលដែលកម្មសិក្សាការីកម្ពុជាចេញទៅបម្រើការងារនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត លោកក៏មានគម្រោងធ្វើការងារមនុស្សធម៏ផងដែរ ដោយលោកបញ្ជាក់ថាក្នុងពេលខាងមុខនេះ លោកនឹងនាំមកនូវសម្ភារៈមានដូចជាសម្លៀកបំពាក់ដែលប្រជាជនជប៉ុនប្រើប្រាស់រួច ដើម្បីចែកដល់ជនក្រីក្រ និងផលិតផលថ្មីមួយចំនួនទៀតដែលលោកនឹងយកមកលក់ក្នុងតម្លៃទាបជូនដល់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុ្ងងឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវផលិតផលនំសណ្តែកជប៉ុន ដែលផលិតផ្ទាល់នៅកម្ពុជានៅ អង្គការ JCIA ដែលប្រើប្រាស់វត្ថុធាតុដើមខ្មែរ ហើយក្នុង១ប្រអប់មានតម្លៃ ៥$។ ថ្លែងទៅលោក Fumio Yamada ប្រធានអង្គការ JCIA ឯកឧត្តមបណ្ឌិតបានសម្តែងនូវការអរគុណចំពោះភាគីជប៉ុនដែលបានខិតខំបំពេញការងាររបស់ខ្លួន ព្រមទាំងការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជាលើជំនាញ ថែទាំមនុស្សចាស់ ដែលឯកឧត្តមយល់ឃើញថា ជំនាញនេះកំពុងមានតម្រូវការ ជាចាំបាច់នៅប្រទេសជប៉ុន ជាពិសេស ការបណ្តុះបណ្តាលនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងទៅ ស្តីពីការថែទាំមនុស្សចាស់។ ឯកឧត្តមស្នើឱ្យលោកបន្តបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្តល់ជាសំភារៈបច្ចេកទេសដល់ភាគីកម្ពុជា ដើម្បីគាំទ្រដល់គម្រោងនៃការបណ្តុះបណ្តាលនេះ ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា នឹងមានការ បណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីជាផ្លូវការទៅបម្រើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើងបន្ថែមទៀត។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្នាដៃផលិតនំរបស់អង្គការJCIA ដែលផលិតដោយប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជា ហើយឯកឧត្តមជូនពរឱ្យអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ទទួលបានជោគជ័យក្នុងការលក់ផលិតផលថ្មីនេះ។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.