នៅល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានអនុញាតិឲ្យលោកស្រីDesiressGanzនាយកកិច្ចការពលកម្មនៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដឹកនាំសហការីជួបពិភាក្សាពីការងារស្តីពីច្បាប់ស្តីពីការងារក្នុងប្រព័ន្ធអនុគ្រោះព័ន្ធទូទៅ(GSP)នៅទីស្តីការក្រសួង។ ក្នុងជំនួបទ្វេភាគីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមចំពោះវត្តមានរបស់លោកស្រី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជាកម្មរវាងប្រទេសទាំងពី ចាប់តាំងពីមានកិច្ចព្រមព្រាងស្តីពីពាណិជ្ជកម្មអស់រយៈពេលជិត២០ឆ្នាំមកនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពរបស់កម្ពុជាលើវិស័យការងារនាពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីសុខុដុមរម្យនាកម្មរបស់បងប្អូនកម្មករនិយោជិត។ ក្នុងរយៈពេល១ឆ្នាំជាងមកនេះរាជរដ្ឋាភិបាលបាន ដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីបនិងប្រកាសចំនួន៤ដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារឲ្យកាន់តែប្រសើរឡើង ច្បាប់នេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ(ILO) ច្បាប់នេះធានាបាននូវផលប្រយោជន៍ចំពោះសហជីប និយោជក និងកម្មករនិយោជិត ចាបតាំងពីច្បាប់នេះបង្កើតរហូតដល់ ដាក់ឲ្យអនុវត្តចំនួននៃការចុះបញ្ជីការសហជីបមានចំនួនកើនឡើងជាបន្តបន្ទាប់។ជាងនេះទៅទៀតច្បាប់នេះ មិនមានភាពស្មុគ្រស្មាញក្នុងការចុះបញ្ជីការដូចកាលមិនទាន់មានច្បាប់នោះដែរ ដោយច្បាប់នេះកំណត់ឲ្យមានសមាជិកយ៉ាងតិចបំផុត២០ភាគរយអាចចុះបញ្ជីបាន បើមិនមានសមាជិកគ្រប់នោះទេ សហជីបនោះអាចសហការជាមួយសហជីបផ្សេងទៀតដើម្បីឲ្យមានសមាជិក៣០%ប៉ុណ្ណោះ។ ដូច្នេះច្បាប់នេះមិនត្រឹមតែ ធ្វើឲ្យដំណើរការនៃការចុះបញ្ជីការសហជីពមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជម្រុញឲ្យសហជីបចេះសហការនិងស្រឡាញ់គ្នាដើម្បីផលប្រយោជន៍កម្មករនិយោជិតផងដែរ និងមានការចូលរួមដោយសេរី ស្មើភាពគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បមា នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយោជក និងដល់ប្រទេសជាតិទាំងមូលពីព្រោះច្បាប់នេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ ព្រមទាំងជម្រុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយឯកឧត្តមបញ្ជាក់ថាកន្លងមកក្រុមប្រឹក្សាអាជ្ញាកណ្តាលបានធ្វើការច្រើនចំពោះ ការស្វែងរកដំណោះស្រាយជម្លោះក្នុងវិស័យការងារ ហើយក្រុមប្រឹក្សាអជ្ញាកណ្តាលនៅតែស្ថិតនៅដោយឯករាជ ពោលគឺមិនមានចំណុះស្ថាប័នណាមួយនោះទេ។ បន្ទាប់ពីបានស្តាប់ការលើកឡើងនិងការពន្យល់របស់ឯកឧត្តម រដ្ឋមន្ត្រីលោកស្រីពិតជាត្រេកអរចំពោះការចូលរួមនិងកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យការងារនៅកម្ពុជាពិសេសគឺបានយកចិត្តទុកដាក់ចំពោះចំពោះសហជីពនិងកម្មករនិយជិត។ជាមួយគ្នានោះដែរលោកស្រីបានជម្រុញឲ្យក្រសួងនៅតែបង្កើតកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយអង្គការអន្តរជាតិឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីលើកកម្ពស់គុណភាពវិស័យការងារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអជ្ញាកណ្តាលដែលបានចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងវិស័យកាត់ដេរនិងដោយប្រកាន់នៅឯករាជភាពរបស់ខ្លួន។ជាមួយគ្នានោះលោកស្រីបញ្ហាសុទ្ធិដ្ឋិនិយមថាច្បាប់សហជីបនេះ និងជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវតម្លាភាពចំពោះការអនុវត្តិ សំដៅធានាផលប្រយោជន៍ភាគីទាំងសង្ខាង។ ជាចុងក្រោយលោកស្រីបន្តថាសហរដ្ឋអាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការនិងបង្កើនភាពស្និទស្នាលជាមួយប្រទេសកម្ពុជាដើម្បីចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕