Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៃប្រទេសទាំង៥ ដោយបានលើកយកប្រធានបទស្តីពី “ការ​លើកកម្ពស់ការ អភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍"

 Wednesday, 02 August 2017 13:14  |    Written by MLVT  |  1763 times  |   Print  |   Email
សន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៃប្រទេសទាំង៥ ដោយបានលើកយកប្រធានបទស្តីពី “ការ​លើកកម្ពស់ការ អភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍"

                 ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចូលរួម សន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៃប្រទេសទាំង៥ ដោយបានលើកយកប្រធានបទស្តីពី “ការលើកកម្ពស់ការ អភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍” ដែលបានប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី ១-២ ខែសីហា ឆ្នាំ២០១៧។ ថ្លែងក្នុងសន្និសីទដ៏មានសារសំខាន់នេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់ដែលពលករទេសន្តប្រវេសន៍បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលផលប្រយោជន៍ទាំងនេះសុទ្ធតែទទួលបានទាំងប្រទេសបញ្ជូន និងប្រទេសទទួល ដោយបានចែករំលែក បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការបញ្ជូនពលករទេសន្តប្រវេសន៍ទៅ ធ្វើការប្រទេសនៅប្រទេសថៃ ម៉ាឡេស៊ី សាធារណៈរដ្ឋកូរ៉េ សឹង្ហបូរី និងជប៉ុន ដោយបានផ្តោតលើគោលនយោបាយ ច្បាប់ និងបទដ្ឋាននានា នីតិវិធី និងយន្តការសម្រាប់ផ្តល់ការគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តក្នុងធានាការពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា ទាំងការជ្រើសរើសពលករប្រកបដោយប្រសិទ្ធភាព កម្មវិធីតំរង់ទិសមុនការចេញដំណើរ និងក្រោយការត្រឡប់មកវិញ កិច្ចសហប្រតិបត្តការក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត រួមមានការងារបន្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំអោយប្រទេសទាំង៥ ខិតខំថែមទៀតក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់ ជាពិសេសប្រទេសបញ្ជូន និងប្រទេសទទួលពលករ ហើយការអនុវត្តច្បាប់ដ៏តឹងរ៉ឹងចំពោះមេខ្យល់ និងនិយោជក ដែលជ្រើសរើស បញ្ជូន និងប្រើប្រាស់ កម្លាំងពលកម្មខុសច្បាប់ គឺជាការចាំបាច់។ អនុវត្តតាមអនុសាសន៍ នៃសន្និសីទរដ្ឋមន្រ្តីការងារ លើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ នៅក្នុង ប្រទេស CLMVT នៅឆ្នាំ២០១៥ និងកិច្ចប្រជុំកម្រិតខ្ពស់នៃប្រទេស CLMVT ស្តីពីសុវត្ថភាពទេសន្តរប្រវេសន៍ នៅឆ្នាំ២០១៦ រដ្ឋមន្រ្តីនៃប្រទេសទាំង ៥ បានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ប្រទេស CLMVT ស្តីពីសុវត្ថភាពការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការធ្វើអោយមានភាពស៊ីសង្វាក់គ្នានូវច្បាប់ជាតិ គោលនយោបាយ និងកម្មវិធីរបស់ប្រទេសនីមួយៗ ដូចខាងក្រោម៖

១). ពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីសុវត្ថិភាពការងារទេសន្តប្រវេសន៍ ដែលរួមមានប្រព័ន្ធគ្រប់គ្រង ទេសន្តរប្រវេសន៍

២). ផ្លាស់ប្តូរព័ត៌មានចាំបាច់នានា និងការអនុវត្តល្អក្នុងចំណោមប្រទេសទាំង៥ ពាក់ព័ន្ធនឹងគោលនយោបាយ នីតិបញ្ញាត្តិ និងការអនុវត្តក្នុងការបង្កើនការយល់ដឹង ការបណ្តុះបណ្តាលជំនាញ និងសន្តិសុខ សង្គម សម្រាប់ពលករទេសន្តប្រវេសន៍

៣). លើកកម្ពស់ការឆ្លងកាត់ព្រំដែនដោយស្របច្បាប់ និងពលករធ្វើការដោយស្របច្បាប់ តាមរយៈកិច្ច ព្រមព្រៀងជាទ្វេភាគី

៤). ដោះស្រាយជាប្រព័ន្ធនូវឬសគល់ នៃទេសន្តរប្រវេសន៍មិនស្របច្បាប់ និងពលករទេសន្តរប្រវេសន៍ ដែលមិនបានគាំពារ ក្នុងគោលបំណងស្វែងរកគោលនយោបាយ និងវិធានការកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីទប់ស្កាត់ដល់ការជួយដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម

៥).ចាត់វិធានការសមស្របនៅថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ អ្នកស្វែង រកការងារ អ្នកធ្វើការងារ និយោជក ភ្នាក់ងារជ្រើស រើសពលករឯកជន របស់ប្រទេសនីមួយៗ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីសុវត្ថិភាពទេសន្តរប្រវេសន៍ការងារ រួមទាំងសិទ្ធិ ផលប្រយោជន៍ ការទទួលខុស ត្រូវ និងកាតព្វកិច្ចរបស់ពួកគេ

៦). អភិវឌ្ឍកម្មវិធីតម្រង់ទិសមុនពេលចាកចេញ ដើម្បីអប់រំ និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានស្តីពី កិច្ចសន្យាការងារ ភាសា វប្បធ៌ម និងប្រពៃណី អត្ថប្រយោជន៍សុខមាលភាព និងសិទ្ធិ វិន័យការងារ ច្បាប់ និងអ្វីដែលហាមឃាតដោយនៅក្នុងប្រទេសទទួល។

៧).អភិវឌ្ឍយន្តការសហប្រតិបត្តិការ ក្នុងការពង្រឹងការត្រួតពិនិត្យលើប្រព្រឹត្តកម្មលើពលករ ទេសន្តរប្រវេសន៍ដើម្បីធានាថាពួកគេត្រូវបានការពារដោយច្បាប់ និងបទបញ្ញាត្តិនានា។

៨) ចាត់វិធានការសមស្របក្នុងលើកទឹកចិត្ត ភាគីពាក់ព័ន្ធក្នុងការទទួលខុសត្រូវ និងរួម ចំណែកលើកម្ពស់ក្នុង ការធានាឱ្យមានទេសន្តរប្រវេសន៍ដោយសុវត្ថភាពពីប្រទេសបញ្ជូន ទៅប្រទេសទទួល

៩) លើកទឹកចិត្តដល់ការចែករំលែកព័ត៌មានរវាងប្រទេសបញ្ជូន និងប្រទេសទទួល អោយស្របទៅ តាមអនុសញ្ញា និងអនុសាសន៍អន្តរជាតិ ស្តីពីការលើកកម្ពស់ការងារសមរម្យសម្រាប់ពលករទេសន្តរ វេសន៍។ សូមបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង តាមតួរអក្សរព្យញ្ជនៈនៃប្រទេសនីមួយៗ ប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះនៅ ក្នុងឆ្នាំ២០១៩។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.