ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រួមនឹងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញបនបត្រវិជ្ជាជីវៈ ក្របខណ្ឌគុណវុឌ្ឍអាស៊ាន ជំនាន់ទី១៥ ឆ្នាំសិក្សា ២០១៦-២០១៧ ដែលប្រព្រឹត្តទៅនៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងលោក ប៉ូល ឌុយប្រ៊ូល នាយិកាសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូ តំណាងសាលាអន្តរជាតិឡូសាននៃប្រទេសស្វីស តំណាងសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាល័យ និងសិស្សានុសិស្សនៃសាលាសណ្ឋាគារ ប៊ូល ឌុយប៊្រូល។