Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម អាឌុល សែងសុីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ

 Thursday, 20 July 2017 19:39  |    Written by MLVT  |  2748 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម អាឌុល សែងសុីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ

នៅរសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម អាឌុល សែងសុីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នៅក្នុងជំនួបទ្វេភាគីកម្ពុជា-ថៃ នាឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានសម្តែងនូវការអរគុណនិងវាយតម្លៃខ្ពស់ដល់ភាគីថៃ ដែលតែងតែជួយសម្របសម្រួលដល់បងប្អូនពលករកម្ពុជា និងតែងតែប្រកាន់ភ្ជាប់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅរិតចំណងមិត្តភាព និងភាពជាអ្នកជិតខាងល្អកន្លងមក ជាពិសេសការរក្សាស្មារតីអនុស្សរណៈៃនការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកឡើងពីការពង្រឹងការអនុវត្តផែនការសកម្មភាពដំណាក់កាលទី១ (២០១៦-២០១៨) ដែលបានឯកភាពគ្នាកាលពីថ្ងៃ ២៦-២៨ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះមានផែនការជាអាទិភាពចំនួន៦ រួមមាន៖ ១-យន្តការដើម្បីអនុវត្តផែនការសកម្មភាព ២-ការវិភាគស្ថានភាព និងការវាយតម្លៃលើត្រូវការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៣-កិច្ចសហប្រតិបត្តិការផ្នែកវិធានការទប់ស្កាត់ ៤-កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជនរងគ្រោះដោយសារការជួញដូរ ៥-កិច្ចសហប្រតិបត្តិការផ្នែកការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ៦-កិច្ចសហប្រតិបត្តិការនៅក្នុងការបង្រ្កាបការជួញដូរមនុស្ស ឯកឧត្តមបណ្ឌិតបានថ្លែងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃថា ពលករកម្ពុជាបម្រើការងារនៅប្រទេសថៃបច្ចុប្បន្នមានប្រមាណជាង១លាន៥ម៉ឺននាក់ ក្នុងនោះ ជាង៧០ម៉ឺននាក់មានភាពស្របច្បាប់ហើយ ប្រមាណ៣០ម៉ឺននាក់ទៀតមិនទាន់មានភាពស្របច្បាប់នៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាលថៃបានធ្វើការកែរទម្រង់ច្បាប់ថ្មីដើម្បីគ្រប់គ្រងពលករបរទេស ដែលមានភាពតឹងរឹងជាមុន ហើយធ្វើការផាកពិន័យធ្ងន់ធ្ងរជាងមុនចំពោះនិយោជក។ ភាគីថៃក៏បានចេញសេចក្តីប្រកាសឱ្យមានការពន្យាពេលក្នុងការអនុវត្តច្បាប់នេះ៦ខែ ដែលឯកឧត្តមបណ្ឌិតមើលឃើញថានេះជាឱកាសមួយសម្រាប់ប្រទេសទាំងពីរ រួមគ្នាដោះស្រាយបញ្ហាពលករទេសន្តរប្រទេសន៍ សំដៅបង្កើតភាពស្របច្បាប់ និងការការពារសិទ្ធ ព្រមទាំងការរំលោភបំពានផ្សេងៗ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពី ចំនុចមិនប្រក្រតីមួយចំនួនផងដែរ នោះគឺពលករដែលត្រូវបាននាំចូលមកធ្វើការនៅប្រទេសថៃដោយជនខិលខូចមួយចំនួន។ ក្នុងករណីនេះ ឯកឧត្តមបណ្ឌិតចាត់ទុកពលករទាំងនោះ ជាជនរងគ្រោះដែលត្រូវបានគេជួញដូរ ដែលគួរតែមានការគាំពារ សង្រោះ និងផ្តល់សេវា ដែលនេះជាចំណុចដែលភាគីទាំងពីរគួរនាំគ្នាដោះស្រាយ។ មួយវិញទៀត ឯកឧត្តមក៏បានលើកឡើងពី ប្រពន្ធ កូន ដែលមកជាមួយពលករ ខ្មែរយើងផងដែរ ដែលគួរតែមានការគាំពារ ផ្តល់សេវា អប់រំ និងសេវាសុខាភិបាលដល់ពួកគេ។ ជាចុងក្រោយឯកឧត្តមបណ្ឌិត បានលើកឡើងពីគម្រោងបង្កើតឱ្យមានមជ្ឈមណ្ឌលគាំពារពលករមួយ សម្រាប់ទទួលយក ពលករជាជនរងគ្រោះដោយការជួញដូរ ដើម្បី ធ្វើការប្រឹក្សា ណែនាំដល់ពួកគេ កុំឱ្យចាញ់បោកមេខ្យល់ទៀត ហើយភាគីថៃអាចបញ្ជូនពួកគេមកវិញតាមរយះមជ្ឈមណ្ឌលនេះ។ តបទៅនឹងប្រសាសន៍របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ឯកឧត្តម អាឌុល សែងសុីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃ បានទទួលយក និងឯកភាពនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយឯកឧត្តមនឹងបន្តឆន្ទៈអនុវត្តខ្លឹមសារអនុស្សរណៈ ដែលបានចុះកិច្ចព្រមព្រៀងគ្នាកន្លងមក។ ជាក់ស្តែងថ្មីៗនេះភាគីថៃបានដោះស្រាយបញ្ហាជួញដូរមនុស្សបានជាង ១០០ករណី ហើយរឹបអូសទ្រព្យសម្បត្តិបានជាង៧៩០លានបាត និងកាត់ទោសឱ្យជាប់គុកលើមន្ត្រី និងអ្នកនយោបាយរបស់ខ្លួន ដែលបានប្រព្រឹត្តបទល្មើសនេះប្រមាណ១៣០នាក់ផងដែរ។ ជារួមភាគីទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជម្រុញការអនុវត្តខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឱ្យទទួលបានលទ្ធផលល្អប្រសើរ សំដៅការពារបាននូវផលប្រយោជន៍ពលករទេសន្តរប្រវេសន៍ ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ព្រមទាំងទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ហើយភាគីថៃមានឆន្ទៈក្នុងការគាំពារសិទ្ធពលករទាំងអស់ឱ្យស្មើនឹងពលរដ្ឋថៃ។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.