នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ នឹងអញ្ជើញជួបសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរ។