Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីបិទសិក្ខាសាលា ស្តីពី ការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់សារធាតុអាសបេស្តុស

 Thursday, 13 July 2017 20:39  |    Written by MLVT  |  3549 times  |   Print  |   Email
ពិធីបិទសិក្ខាសាលា ស្តីពី ការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់សារធាតុអាសបេស្តុស

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបិទសិក្ខាសាលា ស្តីពី ការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់សារធាតុអាសបេស្តុស ។ ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតក្នុងនាមជាប្រធានក្រុមការងារកសាង កម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុសនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងអស់ និងអង្គការអាហ្វីដា ដែលបានរួមសហការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ក្នុងការយកចិត្តទុកដាក់សហការអភិវឌ្ឍជាដៃគូក្នុងរយះពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ពិតជាបានឆ្លើយតបយ៉ាង មានប្រសិទ្ធភាពខ្ពស់បំផុតនូវកំណែទំរង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបាន ដាក់ចេញនៅក្នុងកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗ សម្រាប់ចូលរួមចំណែកលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារ។ នេះគឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍ វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានឲ្យដឹងថាកន្លងមកនេះ ក្រសួងបានខិតខំអនុវត្តនូវអ្វីដែលបានដាក់ចេញយ៉ាងមាន ប្រសិទ្ធ ភាពខ្ពស់ ដោយទទួលបានលទ្ធផលសំខាន់ៗដូចជា បានរៀបចំគោលនយោ បាយ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ, សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និង សុវត្ថិភាពការងារ, សេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈដោយយោងតាមបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ របស់អង្គការអន្តរជាតិខាងការងារ, ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ, រៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តបន្ថែម, បន្តយុទ្ធនាការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការ, ពង្រឹងការចូលរួម និងការលើកទឹកចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងារ ពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការកម្មករនិយោជិត, ពង្រីកការការពារសុខភាព និងសុវត្ថិភាពការងារដល់សហ គ្រាសខ្នាតតូច និងមធ្យម ការជម្រុញការរៀបចំសេវាពេទ្យនៅតាម សហគ្រាស គ្រឹះស្ថាន, គម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារនាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជម្រុញដ៏សំខាន់ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបញ្ជាក់ថាការផ្តល់សេវាសុខភាពការងារ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យ ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការស្រាវជ្រាវ និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធ ធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព បង្កើតនូវមន្ទីរ ពិសោធន៍ដែលមានលក្ខណៈស្តង់ដារ អន្តរជាតិ និងធនធានជំនាញប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងការបង្កើតអង្គភាពជំនាញ សម្រាប់តាមដាន និងវាយតម្លៃលើសកម្មភាពការងារជាប្រចាំថែមទៀតផង។ ឯកឧត្តមបណ្ឌិតបានបានដាក់ចេញនូវអនុសាស្ត្រដល់ ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុស ឲ្យត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗចំពោះមុខមួយចំនួនដូចខាងក្រោម៖

• បន្តអនុវត្តការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុ អាសបេស្តុសឱ្យបានចប់មុនបំណាច់ឆ្នាំ២០១៨

• ពង្រឹង និងពង្រីកចំណេះដឹងពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសពីអ្នកឯកទេស ជំនាញ ផ្នែកសារធាតុអាសបេស្តុសមកពី អូស្ត្រាលី និងកាណាដា ដែលបានចែករំលែកបទពិសោធន៍ ផ្តល់ការណែនាំ ពុទ្ធិ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធដ៏ល្អៗ ធ្វើជាមូលដ្ឋាន ក្នុងការរិះរកវិធានសម្រាប់កិច្ចដំណើរការបន្ត។

• គិតគូរជាពិសេសផលប៉ះពាល់ចំពោះសុខភាព និងសុវត្ថិភាពការងារ ដែលព័ត៌មានទាំងនេះពិតជាអាចផ្តល់នូវទស្សនទានថ្មីៗ ល្អៗ និងជាគនឹ្លះសម្រាប់បំពេញបន្ថែម ចំណុចខ្វះខាតក្នុងការអនុវត្តការងារកន្លងមក។

• រៀបចំផែនការកម្មវិធីការងារសំខាន់ៗទាក់ទងនឹងសារធាតុអាសបេស្តុស និងការបន្តរៀបចំកម្រងព័ត៌មានជាតិឲ្យមានលក្ខណៈវិទ្យាសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ពិនិត្យលទ្ធភាពកសាងបទប្បញ្ញត្តិចាំបាច់មួយចំនួន ដែលសមនឹងធ្វើឱ្យមានជាគោល សម្រាប់ពេលខាងមុខនេះ ដូចជា៖ ប្រកាសស្តីពីការវាយកំទេចអាគារ ប្រកាសស្តីពីការប្រកាសព័ត៌មានអំពី វត្តមានសារធាតុអាសបេស្តុសនៅក្នុងទំនិញគ្រប់យ៉ាងដែលបាននាំចូលក្នុងប្រទេសកម្ពុជា ជាដើម។

 

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.