Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន

 Monday, 10 July 2017 12:44  |    Written by MLVT  |  3111 times  |   Print  |   Email
ពិធីជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន

នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះលោកជំទាវ អគ្គរាជទូត មន្ត្រីស្ថានទូត បងប្អូនកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនផ្ដល់សេវាការងាររក្រៅប្រប្រទេស ប្រិយមិត្ត និង ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជូនដល់បងប្អូនខ្មែររស់នៅជប៉ុនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ស្របពេលជាមួយគ្នានេះដែរ សភាពការណ៍ក្នុងប្រទេសកម្ពុជាយើងកំពុងតែមានភាពល្អប្រសើរ ដោយប្រទេសជាតិយើងកំពុងតែទទួលបាននូវសុខសន្តិភាព និងស្ថេរភាពពេញលេញដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាមធ្យមប្រមាណ ៧%ប្រចាំឆ្នាំ ក្នុងនោះអត្រាអ្នកមានការងារធ្វើមានរហូតដល់៩៩.៣% ហើយមន្ត្រីរាជការ ទទួលបានប្រាក់ខែយ៉ាងតិច ៨០ម៉ឺនរៀន បងប្អូនកម្មករទទួលបានប្រាក់ឈ្នួលអប្បរមា ១៥៣ដុល្លារ ហើយកំពុងតែត្រូវបានតំឡើងជាបន្តបន្ទាប់ក្រោមយន្តការត្រីភាគីរបស់រាជរដ្ឋាភិបាល ជាងនេះទៅទៀតក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រួមមានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍នៅពេលខាងមុខ។ រាជរដ្ឋាភិបាលក៏ទើបតែបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវះ ដែលមានចក្ខុវិស័យទៅលើការបណ្តុះបណ្តាលមុខជំនាញអោយមានកម្រិតខ្ពស់ ទទួលបានផលិតភាពកាន់តែល្អ និងមានប្រាក់កម្រៃច្រើន។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយចំណាកស្រុកដោយសុវត្ថិភាពនិងស្របច្បាប់ ហើយបច្ចុប្បន្នមានបងប្អូនពលករខ្មែរនៅក្រៅប្រទេសជាង១លាននាក់ នៅប្រទេសជប៉ុនមានប្រមាណជិត ៥,០០០នាក់ និងនៅប្រទេសកូរ៉េមានជាង ៥ម៉ឺននាក់ ដែលក្នុងនោះមានអ្នកដែលមានគ្រួសារកូរ៉េប្រមាណ១៥,០០០នាក់ ព្រមទាំងនៅប្រទេសនានាទៀតដូចជា ថៃ ម៉ាឡេស៊ី និងសឹង្ហបូរី ហើយកន្លងមកទទួលបានចំណូលមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាងនេះទៅទៀតពលករយើងទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ បងប្អូនពលករ គឺជាធនធានមនុស្ស ដែលទាក់ទាញបំផុតចំពោះមិត្តភ័ក្ដិជប៉ុនទៅវិនិយោគនៅកម្ពុជា។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ជប៉ុន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងបានជុំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ។ គួរបញ្ជាក់ផងដែរថា ការជ្រើសរើសនិងបញ្ជូនពលករទៅប្រទេសជប៉ុនតាមប្រព័ន្ធថ្មីនេះ មានភាពសាមញ្ញជាងមុនដែលមានការកាត់បន្ថយនីតិវិធីក្នុងការជ្រើសរើស ហើយពលករអាចបម្រើការបានដោយមិនចាំបាច់មានបទពិសោធន៍លើវិស័យដែលខ្លួននឹងត្រូវធ្វើ ដែលនេះបានបង្ករឱកាសជូនបងប្អូនពលករយើងបានច្រើនជាងមុន និងប្រកបដោយតម្លាភាពនិងសុវត្ថិភាព។ លើសពីនេះ សុវត្ថភាពការងារ លក្ខខណ្ឌការងារ ហានិភ័យដោយយថាហេតុផ្សេងៗ ត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយតាមច្បាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោកជំទាវអគ្គរាជទូតកម្ពុជា ដែលបានការពារនិងយកចិត្តទុកដាក់ដល់ផលប្រយោជន៍បងប្អូនពលករខ្មែរ។ ហើយឯកឧត្តមពិតជាមានមោទនភាព និងកោតសរសើរបងប្អូនពលករខ្មែរនៅជប៉ុន ដែលមានកិត្តនាមល្អខាងវិន័យនិងសីលធម៌។ ឯកឧត្តមបណ្ឌិតបានចាត់ទុកកម្មសិក្សាការីយើងជាវីរៈជនរបស់គ្រួសារ និងសង្គមជាតិដែលបានខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារ ព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ បងប្អូនពលករយើងឱ្យរស់នៅ ធ្វើការងារ ដោយគោរពច្បាប់របស់ប្រទេសជប៉ុន រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយជប៉ុន និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញ ក្មួយៗនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឫស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរនិងប្រាក់កំរៃខ្ពស់។ សូមបញ្ចាក់ថា បេសកកម្មលើកនេះនឹង មានកម្មវិធីជួបជាមួយ ក្រសួង ការងារជប៉ុន ដើម្បីចុះ MOU និងធ្វើសហប្រតិបត្តិការតាមប្រព័ន្ធច្បាប់ថ្មី ព្រមទាំងពិភាក្សាលើវិធានការពង្រឹងការអនុវត្តន៍លក្ខខណ្ឌការងារជូនបងប្អូនពលករខ្មែរឱ្យកាន់តែល្អប្រសើរជាងមុន។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.