Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សិក្ខាសាលាពិគ្រោះយោបល់ស្តីពី«សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា» នៅសណ្ឋាគារភ្នំពេញ

 Thursday, 20 April 2017 09:53  |    Written by MLVT  |  3554 times  |   Print  |   Email
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី«សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា» នៅសណ្ឋាគារភ្នំពេញ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីតំណាងមកពីអង្គការអន្តរជាតិខាងការងារ (ILO) និយោជិត និយោជក សហជីព និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងសិក្ខាសាលានោះឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះគណៈកម្មការប្រឹក្សាការងារដែលបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងប្រមូលធាតុចូល និងអនុសាសន៍នានាលើសេចក្តីព្រាងបឋមនៃច្បាប់ប្រាក់ឈ្នួលអប្បបរមា សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងអាចអនុវត្តបានក្នុងបរិបទនៃការវិវឌ្ឍរបស់ប្រទេសកម្ពុជា។ ស្ថិតក្នុងបរិបទមួយដែលប្រទេសក្នុងតំបន់កំពុងមានការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយគឺជាចំណុច អាទិភាពមួយដែលប្រទេសកម្ពុជាត្រូវគិតគូរជាចាំបាច់។ ហេតុដូចនេះ ការពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សង្កត់ធ្ងន់ថាចាប់តាំងពីឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ (ILO) យើងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី “ការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ផ្អែកលើលទ្ធផលសិក្ខាសាលានេះ គណៈកម្មការប្រឹក្សាការងារបានប្រជុំសម្រេចកំណត់យន្តការ និងកាលវិភាគច្បាស់លាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា ដោយបានរៀបចំឱ្យមានក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានតំណាងស្មើៗគ្នាមកភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ដើម្បីប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ-ឈ្នះ ដើម្បីផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង ជាមូលដ្ឋានដល់គណៈកម្មការប្រឹក្សាការងារក្នុងការប្រជុំសម្រេច។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានចំនួន១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដោយបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ ១៨១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៧ នេះ។ ដើម្បីធានាបាននូវយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាព នៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅប្រទេសកម្ពុជា ក្រសួងបានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៦ វាក្យខណ្ឌទី២ បញ្ញត្តថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើៗគ្នា ចំពោះការងារដូចគ្នា ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីជឿជាក់ថាសិក្ខាសាលានេះ គឺជាវេទិកាមួយដ៏ល្អសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រជុំពិភាក្សា និងផ្តល់ធាតុចូលនានាលើសេចក្តីព្រាងច្បាប់នេះ និងសូមស្នើសុំដល់សិក្ខាកាមទាំងមូលចូលរួមជជែកពិភាក្សា និងផ្តល់មតិយោបល់ឱ្យបានផុសផុល ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.