Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណ:ប្រតិភូនិវត្តន៍ មកដល់កម្ពុជាវិញ

 Thursday, 23 March 2017 14:20  |    Written by MLVT  |  4670 times

បន្ទាប់ពីដឹកនាំគណ:ប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណ:រដ្ឋសង្គមនិយមវៀតណាមអស់រយៈពេលពីរថ្ងៃ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណ:ប្រតិភូនិវត្តន៍ មកដល់កម្ពុជាវិញហេីយ នៅវេលាម៉ោង១:០០ រសៀល តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបថា ក្នុងដំណើរទស្សកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយឯកឧត្តម Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបាន លទ្ធផលផ្លែផ្កាជាច្រេីនជូនជាតិ ក្នុងនោះភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កេីនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសទាំងពីរផងដែរ។