Print this page

កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧

 Thursday, 02 March 2017 16:15  |    Written by MLVT  |  6898 times

នាព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៌លើកទី១៣១ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៧ និងក្នុងគោលបំណង បង្កើតឱកាសសប្បាយរីករាយ និងលើកកម្ពស់តម្លៃការងាររបស់បងប្អូនកម្មករ-កម្មការិនីដែលកំពុងបម្រើការនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថានីយទូរទស្សន៍អ៊ីធីវី (ETV)។ ការប្រឡងជ្រើសរើសសម្រស់ឯក នឹងត្រូវធ្វើការជម្រុះនៅ ៣មណ្ឌល រួមមាន៖ ១-មណ្ឌលភ្នំពេញ ២-មណ្ឌលព្រះសីហនុ និង ៣-មណ្ឌលស្វាយរៀង មុននឹងឈានដល់ប្រឡងផ្តាច់ព្រាត់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍អ៊ីធីវី (ETV) ។