Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួបពិភាក្សាការងារជាមួយលោកស្រី សុនីតា កាភូ (Sunita Kapoor) ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

 Tuesday, 21 February 2017 13:50  |    Written by MLVT  |  3754 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយលោកស្រី សុនីតា កាភូ (Sunita Kapoor) ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

នាព្រឹកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ផងដែរបន្ទាប់ពីទទួលជួបជាមួយគណៈប្រតិភូរដ្ឋបាលក្រុងប៉េហាយ នៃតំបន់ស្វ័យយ័តគងស៊ីចាង នៃសាធារណរដ្ឋប្រជាមានិតចិនរួចមក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឱ្យលោកស្រី សុនីតា កាភូ (Sunita Kapoor) ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំគណៈប្រតិភូនាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុនប្រមាណជាង ១០ តំណាងឱ្យក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន៥០០ ក្រុមហ៊ុនរបស់សហរដ្ឋ អាមេរិកចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបខាងលើ គណៈប្រតិភូគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានសំដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីការ វិវត្តរីកចំរើនរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចំរើនលូតលាស់ជាលំដាប់ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្ម និងលក្ខខណ្ឌការងារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩។ ដំណើរទស្សកិច្ចរបស់គណៈប្រតិភូនេះ ជាការបង្ហាញឱ្យឃើញនូវចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនសហរដ្ឋអាមេរិកដែលចង់មកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ ភាគីសហរដ្ឋអាមេរិកពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវការផ្តល់នូវឱកាសវិនិយោគទុនតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម។ តំណាងក្រុមហ៊ុនអាមេរិកដែលកំពុង ប្រតិបត្តិការងារនៅកម្ពុជាក៏បានសំដែងនូវការថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលដោះស្រាយនូវកង្វល់របស់អ្នកវិនិយោគទុន ព្រមទាំងជួយគាំទ្រសព្វបែបយ៉ាងសំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងជំនាញវិជ្ជាជីវៈ ជូនបងប្អូនកម្មករ និយោជិត។ ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំបន្តកិច្ចសហប្រិតបត្តិការជាមួយគ្នាក្នុងភាពជាដៃគូរ ដើម្បីពង្រីកឱកាសវិនិយោគ និងចូលរួមក្នុងការជួយទៅដល់ការទទួលខុសត្រូវសង្គម (Corporate Social Responsibility)។ ទន្ទឹមនឹងនេះ ទាំងពីរក៏បានពិភាក្សាលើចំណុចមួយចំនួន រួមមាន៖

-ការគាំទ្រសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងសហរដ្ឋអាមេរិក-កម្ពុជា

-ការបំផុសឱ្យឃើញនូវសារសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ជាដើម

-ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តឱ្យបានកាន់តែប្រសើរនូវអភិបាលកិច្ចល្អ និងតម្លាភាព

-ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព រួមមានការអភិវឌ្ឍធនធានមនុស្ស ការទទួលខុសត្រូវសង្គម ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច និងមធ្យម ភាពជាអ្នកដឹកនាំយុវជន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌របស់កម្ពុជា និងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-សហរដ្ឋអាមេរិក ពីឆ្នាំ២០១៣ ដល់ ២០១៦ នេះ មានការកើនឡើងពី ៣.០១២,៤០លានដុល្លាអាមេរិក ដល់ ៣.១៧៤,៣០ លានដុល្លាអាមេរិក ដែលក្នុងនោះទំហំនៃការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក មានការកើនឡើងពី ២.៧៧១,២០ លានដុល្លាអាមេរិក ដល់ ២.៨១២,៥០ លានដុល្លាអាមេរិក (ប្រភព៖ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ២០១៦)។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.