Print this page

ពិធីបង្កេីតសហភាពសហព័ន្ធសហជីពយុវជនកម្មករកម្ពុជា នៅភោជនីដ្ឋានបឹងមាស

 Sunday, 01 January 2017 16:23  |    Written by MLVT  |  4561 times

នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ផងដែរបន្ទាប់ពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជេីញជាអធិបតីភាពក្នុងពិធី ប្រកាសប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ពីអាណត្តិទី១ ទៅអាណត្តិទី២ នៅភោជនីដ្ឋានទន្លេបាសាក់។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសចូលរួមអបអរសាទរដល់ពីពិធីបង្កេីតសហភាពសហព័ន្ធសហជីពយុវជនកម្មករកម្ពុជា នៅភោជនីដ្ឋានបឹងមាស។ ឯកឧត្តមបានសំដែងនូវសេចក្តីរីករាយអបអរសាទរទៅដល់ការបង្កេីតនូវសហភាពសហជីពនេះ និងបានផ្តល់នូវអនុសាសន៍ល្អៗ សម្រាប់លោក ឈុំ វាសនា ដែលត្រូវបានជ្រេីសតាំងជាប្រធានសហភាពសហជីពនេះ យកទៅរៀបចំចាត់ចែងការងារ ក្នុងការចូលរួមការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត ក៏ដូចជារក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។ ឯកឧត្តមក៏បានបន្តផ្តល់អនុសាសន៍ឱ្យខិតខំបន្តជួយលេីកកម្ពស់ប្រសិទ្ធភាពការងារដេីម្បីជួយដល់សមាជិក និងបងប្អូនកម្មករនិយោជិត។