Print this page

ពិធី ប្រកាសប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ពីអាណត្តិទី១ ទៅអាណត្តិទី២ នៅភោជនីដ្ឋានទន្លេបាសាក់

 Sunday, 01 January 2017 15:10  |    Written by MLVT  |  3376 times

នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជេីញជាអធិបតីភាពក្នុងពិធី ប្រកាសប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ពីអាណត្តិទី១ ទៅអាណត្តិទី២ នៅភោជនីដ្ឋានទន្លេបាសាក់២។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសេីរដល់សកម្មភាពការងាររបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលបានខិតខំចូលរួមក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត ក៏ដូចជារក្សាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។ ឯកឧត្តមក៏បានបន្តផ្តល់អនុសាសន៍ឱ្យខិតខំបន្តជួយលេីកកម្ពស់ប្រសិទ្ធភាពការងារដេីម្បីជួយដល់សមាជិក និងបងប្អូនកម្មករនិយោជិត។ សូមបញ្ជាក់ថា លោក តុល ផាន់មឿង ជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាអាណត្តិទី២ ដែលមាន៧ សហភាពសហជីពជាសមាជិក ៦៦ សហព័ន្ធសហជីព សមាគម៥ និងអង្គការ ២ ដែលសហជីពដ៏ធំមានសមាជិកច្រើនជាងគេនៅកម្ពុជានិង ជាដៃគូរប្រកបដោយវិជ្ជាជីវៈជាមួយសហជីពនានា អង្គការនិយោជក និង រាជរដ្ឋាភិបាល ក្នុងយន្តការត្រីភាគី៕