Print this page

កិច្ចប្រជុំត្រីភាគីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាលើកទី២

 Friday, 16 December 2016 17:43  |    Written by MLVT  |  3297 times

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំត្រីភាគីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាលើកទី២ ដែលមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក។ កិច្ចប្រជុំនាពេលនេះ ជាវេទិកាសម្រាប់ឱ្យភាគីនីមួយៗ ពិនិត្យ និងផ្តល់យោបល់ជាធាតុចូលបន្ថែម លើសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។