Print this page

លោក Michael Gay អាជ្ញាកណ្តាលមកពីគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ

 Friday, 16 December 2016 15:37  |    Written by MLVT  |  2995 times

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក Michael Gay អាជ្ញាកណ្តាលមកពីគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីការណែនាំខ្លួនរបស់គណៈកម្មការផ្តល់យោបល់អន្តជាតិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជម្រាបរាយការណ៍ជូនពីការវិវត្តន៍នៃការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីនិងប្រព័ន្ធដោះស្រាយវិវាទការងារដោយផ្តោតលើការពង្រឹងពង្រីក តួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការត្រៀមលក្ខណៈក្នុងការធ្វើសន្និសីទ។ លោក Michael Gay បានថ្លែងអំណរគុណ និងកោតសរសើឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់នូវអនុសាសន៏ល្អៗ នាពេលកន្លងមក ដែលអាចឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល ធានាបាននីរន្តភាព និងដំណើរការការងារប្រកបប្រសិទ្ធភាពខ្ពស់ រហូតដល់ទទួលបានការទទួលស្គាល់ជា អន្តរជាតិ។ ទន្ទឹមនេះលោកក៏បានលើកឡើងពី កិច្ចសហប្រតិបត្តិការដ៏ល្អ តាមរយៈការអនុវត្ត អនុស្សរណៈយោគយល់គ្នា រវាងក្រសួង និងគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តីបានធានាថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមូល និធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយធានានូវនីរន្តរភាព និងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់និយោជក និងកម្មករនិយោជិត។ ឯកឧត្តមបញ្ជាកថា តួនាទីរបស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាលនូវតែដើរតួរយ៉ាងសំខាន់ ក្នុងដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ មុន នឹងជំលោះនេះឈានទៅដល់តុលាការងារដែលបច្ចុប្បន្នក្រសួងកំពុងដំណើររៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធី ជំរះក្តីនៃវិវាទការងារ។