Print this page

ពិធីសម្ភោធដាក់ឳ្យដំណើរការមជ្ឈមណ្ឌលការងារខេត្តព្រៃវែង

 Wednesday, 14 December 2016 12:04  |    Written by MLVT  |  7501 times

 ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឳ្យដំណើរការមជ្ឈមណ្ឌលការងារខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ យុវជន សិស្សនិស្សិត ភាគច្រើននៅតាមបណ្តាលខេត្ត ខ្វះការទទួលបានព័ត៌មានអំពីឳកាសការងារ តម្រូវការទីផ្សារការងារ និងការប្រឹក្សាណែនាំអំពីអាជីព ដូចនេះមជ្ឈមណ្ឌលការងារមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវានៅមួយកន្លែងងាយស្រួលជូនដល់សាធារជនទូទៅ ដោយឥតគិតថ្លៃ។ សូមមកទទួលយកសេវាការងារ និងព័ត៌មានទីផ្សារការងារនៅមជ្ឈមណ្ឌលការងារខេត្តព្រៃវែង! ទំនាក់ទំនង៖ 081 786655