Print this page

ប្រឹក្សាសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ចូលជួបរាយការណ៍អំពីសកម្មភាពការងារ និងទទួលអនុសាសន៍

 Tuesday, 13 December 2016 11:17  |    Written by MLVT  |  3203 times

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មាធិការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា អនុញ្ញាតិ្តឱ្យក្រុមប្រឹក្សាសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោក ជួន មុំថុល ចូលជួបរាយការណ៍អំពីសកម្មភាពការងារ និងទទួលអនុសាសន៍ ។ ក្នុងឱកាសនេះ លោក ជួន មុំថុល បានសម្តែងនូវអំណរគុណចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងបានគាំទ្រចំពោះយន្តការនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងសុដុមរម្យនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការគិតគូរដល់ជីវភាព និងអត្ថប្រយោជន៍របស់កម្មករនិយោជិត ជាពិសេសគាំទ្រចំពោះការបង្កើតច្បាប់ស្តីពីសហជីព និងការរៀបចំបង្កើតអោយមានច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាទការងារ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពមួយនេះ ដែលជាដៃគូដ៏ល្អរបស់ក្រសួង ជាពិសេសការអនុវត្តច្បាប់ និងបទបញ្ញតិនានា ដើម្បីបង្កើនភាពសុដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងបានផ្តល់អនុសាសន៍ដល់សហភាព ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពគ្នា និងខិតខំរៀបចំបែបបទនានាដើម្បីធានានិរន្តភាព បន្តបង្កេីនប្រសិទ្ធភាពការងារក្នុងការលេីកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្ដីពីសហជីព អោយកាន់តែមានប្រសិទ្ធភាព។