Print this page

ពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ Computer Lab នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

 Friday, 09 December 2016 14:29  |    Written by MLVT  |  3735 times

នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ Computer Lab នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ។ វិទ្យាស្ថានមាន Computer Desk Top សរុបចំនួន ១៦៩គ្រឿង (និស្សិតរៀន និងអនុវត្តមាន១៤១គ្រឿង) ក្នុងនោះ Computer Desk Top ចំនួន៤០គ្រឿងជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និងលោកជំទាវ ។ ថ្មីៗនេះស្ថានទូតឥណ្ឌាបានសន្យាផ្តល់ Computer Desk Top ចំនួន៥០គ្រឿង រួមជាមួយឧបករណ៍សម្ភារៈបន្ថែមសម្រាប់រៀបចំជា Lap ភាសាអង់គ្លេសផង និងComputer ផង ។ សព្វថ្ងៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ កំពុងបណ្តុះបណ្តាលនិស្សិតសរុបចំនួន ២.៤១១នាក់ (ស្រី ១.៤៨៨នាក់) ក្នុងនោះនិស្សិតបរិញ្ញបត្រចំនួន ២.០២១នាក់(ស្រី១.២៦៣នាក់) និងថ្នាក់សញ្ញបត្រជាន់ខ្ពស់ឯកទេសចំនួន ៣៩០នាក់ (ស្រី ២២៥នាក់)។ បើធៀបក្នុងឆ្នាំសិក្សា២០១៥-២០១៦ មានការកើនឡើង ២២,៧៩% និងនិស្សិតបង់ថ្លៃកើនឡើង១៧,៦៧% ៕