Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កិច្ចប្រជុំថ្នាក់តំបន់អាស៊ី និងប៉ាស៊ីភិចលើកទី១៦ របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី

 Thursday, 08 December 2016 12:33  |    Written by MLVT  |  3231 times  |   Print  |   Email
កិច្ចប្រជុំថ្នាក់តំបន់អាស៊ី និងប៉ាស៊ីភិចលើកទី១៦ របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាទៅចូលរួម កិច្ចប្រជុំថ្នាក់តំបន់អាស៊ី និងប៉ាស៊ីភិចលើកទី១៦ របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងនាមប្រទេសកម្ពុជាជា សមាជិកពេញសិទ្ធិរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការនេះ គណៈប្រតិភូបានថ្លែងនូវបទអន្តរាគមន៍គាំទ្រ ចំពោះរបាយការណ៍របស់អគ្គនាយកអង្គការអន្តរជាតិខាងការងារ ស្តីពីការកសាង នូវអនាគតការងារសមរម្យនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីភិច ដោយផ្តោតលើនិន្នាការ បញ្ហា ប្រឈម និងគោលនយោបាយសម្រាប់ការបង្កើតការងារ សិទ្ធិការងារ និងសមធម៌។ កម្ពុជាបាន វាយតម្លៃ ខ្ពស់ និងគាំទ្រទាំងស្រុងចំពោះរបាយការណ៍នេះ ដែលបានលើកឡើងពីវឌ្ឍនភាព និងបញ្ហា ប្រឈមដែលនៅសេសសល់ និងការវិវត្តន៍ នៃពិភពការងារនាពេលអនាគត នៅក្នុងការអនុវត្តរបៀបវារៈការងារសមរម្យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសគោលដៅទី៨ ដែលផ្តោតលើការងារសមរម្យ និងកំណើនសេដ្ឋកិច្ច ព្រមទាំងកត្តា សំខាន់ដែលត្រូវបន្តឆ្ពោះទៅមុខ។ កម្ពុជាបានសង្កត់ធ្ងន់ថា របាយការណ៍នេះ មានសារៈសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរួមគ្នាធ្វើឱ្យប្រសើរ ឡើងនូវទំនាក់ទំនងជាមួយដៃគូរសង្គម ដើម្បីលើកកម្ពស់ការងារសមរម្យ ផលិតភាព និងកំណើនប្រកបដោយបរិយាប័ននៅក្នុងតំបន់ អាស៊ី និងប៉ាស៊ីភិច។ ចំពោះប្រទេសកម្ពុជា កន្លងមក ក៏ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹង អនុវត្តបានយ៉ាងល្អទៅតាម របៀបវារៈការងារសមរម្យ ដូចដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ជាពិសេសការខិតខំអនុវត្តនូវកាតព្វកិច្ចអនុសញ្ញារបស់អង្គការ ILO ទាំង១៣ រួមទាំងអនុសញ្ញាស្នូលចំនួន ៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ក្រោមកិច្ចសហការ ជាមួយអង្គការ ILO កម្ពុជាបានអនុវត្តដោយជោគជ័យនូវកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ៣ដំណាក់កាលរួចមកហើយ បច្ចុប្បន្នកំពុងបន្តអនុវត្តនូវកម្មវិធីការងារ សមរម្យដំណាក់ កាលទី៤ ឆ្នាំ២០១៦-២០១៨។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ណាស់ដល់កិច្ចគាំពារសង្គម សុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត ដោយបានបង្កើតឱ្យមានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ របបធានារ៉ាប់រងសុខភាព នឹងគ្រោងនឹងបន្តអនុវត្តរបបសោធនក្នុងឆ្នាំ២០១៧។ ទន្ទឹមនឹងនេះគោលនយោបាយគំាពារសង្គម នឹងត្រូវបានដាក់ឱ្យអនុវត្តក្នុងពេល ឆាប់ៗនេះ។ ដើម្បីធានាបាននូវការអនុវត្តសិទ្ធិ និងសេរីភាពអង្គការ វិជ្ជាជីវៈ សំវាទសង្គម និងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ រាជរដ្ឋាភិបាលបាននឹងកំពុងពង្រឹងអនុវត្តច្បាប់ស្តីពីសហជីព ព្រមទាំងកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជំរះក្តីនៃវិវាទការងារ ក្រោមជំនួយបច្ចេកទេសពីអ្នកជំនាញអង្គការ ILO។ ទន្ទឹមនឹងនេះ ការលើកកម្ពស់កំរិតជីវភាពរស់នៅ របស់កម្មករនិយោជិត ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែល ដោយបាន រៀបចំឱ្យមានជា យន្តការនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់ដំឡើងប្រាក់ ឈ្នួលអប្បបរមារ រៀងរាល់ឆ្នាំ ដែលគ្រប់ភាគីទទួលយកបាន។ បច្ចុប្បន្នយើងកំពុងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា។ ផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងការខិតខំអនុវត្តបានល្អស្របទៅតាមបទដ្ឋានការងារ អន្តរជាតិ គោលការណ៍ និងគំនិតផ្តួចផ្តើមនានារបស់អង្គការអន្តរជាតិខាងការងារ ជាពិសេសរបៀបវារៈការងារសមរម្យ កម្ពុជាបានវិវត្តន៍ពីប្រទេសដែលមានសេដ្ឋកិច្ចទុនខ្សោយ អត្រា អត់ការងារធ្វើខ្ពស់ មកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជាមធ្យម ៧% ហើយ អត្រាអត់ការងារធ្វើធ្លាក់ចុះរហូតដល់ ០.៧ % ជាមួយគ្នានេះកំណើនសេដ្ឋកិច្ចនេះនឹងរក្សាបាននូវកំណើននេះថេរក្នុងរយៈពេលទៅប៉ុន្មានឆ្នាំខាងមុខទៀត។ សូមបញ្ជាក់ថាកិច្ចប្រជុំថ្នាក់តំបន់អាស៊ី និងប៉ាស៊ីភិចលើកទី១៦នេះ មានគណៈប្រតិភូត្រីភាគី អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលដែលពាក់ព័ន្ធជាអ្នកអង្គេតការ ប្រមាណ ៤៥០នាក់ មកបណ្តាលប្រទេស ៤០ ប្រទេស ដើម្បីពិភាក្សានូវអាទិភាពក្នុងពិភពការងារថ្នាក់តំបន់ និង ទស្សនវិស័យរបស់អង្គការអន្តរជាតិខាងការងារក្នុងការសម្រេចបាននូវ ការងារសមរម្យ ពីឆ្នាំ ២០១៦ ដល់២០២១។ របៀបវារៈសំខាន់ៗដែលបានលើកយកមកពិភាក្សា និងអនុម័តរួមមាន៖

១ កំណើនប្រកបដោយបរិយាប័នសម្រាប់យុត្តិធម៌សង្គម

២ កិច្ចពិភាក្សាលើរបាយការណ៍ស្តីពីការកសាងនូវអនាគត ការងារសមរម្យនៅក្នុង តំបន់អាស៊ី និងប៉ាស៊ីភិច

៣ ជំនាញសម្រាប់ពេលអនាគត

៤ ការពង្រឹងសំវាទសង្គមសម្រាប់កំណើនប្រកបដោយបរិយាប័ន និងចីរភាព

៥ យុត្តិធម៌សម្រាប់ទេសន្តរប្រវេសន៍ការងារ ជាពិសេសការជ្រើសរើសពលករ

៦ ការលើកកម្ពស់ និងការអនុវត្តនូវគោលការណ៍សេចក្តីថ្លែងការត្រីភាគីពាក់ព័ន្ធគោល នយោបាយសង្គម និងសហគ្រាសពហុសាសន៍នៅតំបន់អាស៊ី និងប៉ាស៊ីភិច។




Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.