Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


គណៈប្រតិភូអ្នកវិនិយោគិនជប៉ុនចូល ជួបសម្តែងការគួរសម និងស្វែងយល់ក្នុងភាពជាដៃគូរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Tuesday, 29 November 2016 13:11  |    Written by MLVT  |  3089 times  |   Print  |   Email
គណៈប្រតិភូអ្នកវិនិយោគិនជប៉ុនចូល ជួបសម្តែងការគួរសម និងស្វែងយល់ក្នុងភាពជាដៃគូរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យលោក Fumio Yamada ប្រធានអង្គការ JCIA ដឹកនាំគណៈប្រតិភូអ្នកវិនិយោគិនជប៉ុនចូល ជួបសម្តែងការគួរសម និងស្វែងយល់ក្នុងភាពជាដៃគូរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង។ ភាគីជប៉ុនបានសម្តែងនូវការចាប់ អារម្មណ៍ជាខ្លាំង ចំពោះ ការវិវត្តន៍រីកចំរើនរបស់កម្ពុជា ព្រមទាំងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់ការណែនាំ និងគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍ សង្គមពោធិ៍សែនជ័យ នៃអង្គការ JCIA ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ ធ្វើឱ្យមជ្ឈមណ្ឌល មានការរីកចំរើនយ៉ាងខ្លាំងដែលមិនត្រឹមតែអាចផ្តល់លទ្ធភាពឱ្យអង្គការនេះ ពង្រីកនូវ សមាជិកភាពរបស់ខ្លួនតាមរយៈការចូលរួមពីអ្នកវិនិយោគទុនជប៉ុននានាកាន់ច្រើនឡើងៗនោះទេ តែថែមទាំង បានជួយបង្កើនការបណ្តុះបណ្តាលដល់ជនក្រីក្រ ជនពិការ និងជនងាយរងគ្រោះ ព្រមទាំង ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់ប្រជាជនកម្ពុជាដែលមាន បំណងទៅ កម្មសិក្សាការងារនៅប្រទេសជប៉ុនទៀតផង។ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងគាំទ្រយ៉ាង ខ្លាំងចំពោះសំណើរបស់ភាគីជប៉ុន ដែលចង់ពង្រីកសាខាមជ្ឈមណ្ឌលរបស់ខ្លួន ទៅខេត្ត សៀមរាប និងខេត្តឧត្តរមានជ័យ ដែលនេះកាន់តែផ្តល់ឱកាសដ៏ល្អដល់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បានកោតសសើរចំពោះការខិតខំ របស់អង្គការនេះដែលបានស្វែងរកដៃគូរល្អៗ នៅប្រទេសជប៉ុន សម្រាប់ធ្វើការបណ្តុះបណ្តាល បញ្ជូនសិក្ខាកាមកម្ពុជាទៅកម្មសិក្សាបំរើ ការងារនៅប្រទេសជប៉ុន ដែលធ្វើឱ្យពួកគេទទួលបាន ទាំងប្រាក់បៀវត្សខ្ពស់ បទពិសោធន៍ ការងារ និងចំណេះដឹងផ្សេងៗ សម្រាប់យកមកចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជាយើង។ ចំពោះសំណើរដែលជួយផ្សព្វផ្សាយពី សិស្ស និសិត្ស ដែលមានបំណង់ចង់សិក្សាភាសាជប៉ុន សម្រាប់ស្វែងរកឱកាសកម្មសិក្សាការងារ នៅជប៉ុន ឯកឧត្តមរដ្ឋមន្រ្តី នឹងស្នើសុំឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង៣៩ របស់ក្រសួង ជួយ ចែករំលែកនូវព័ត៌មាននេះ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំដែងនូវក្តីរីករាយ និងគាំទ្រចង់ឱ្យ គំនិតផ្តួចផ្តើមរបស់ភាគីជប៉ុនលេចជារូបរាងក្នុងពេលឆាប់ៗផងដែរ ដែលភាគីជប៉ុនមានបំណង ចង់បង្កើតឱ្យមានជាទីក្រុងខ្មែរ (Khmer Town) នៅប្រទេសជប៉ុន សម្រាប់ជាទីកន្លែងដែល ប្រជាជនខ្មែរដែល កំពុងសិក្សា ឬកំពុងបំពេញកម្មសិក្សាការងារ អាចស្នាក់នៅជាបណ្តោះអាសន្នបាន។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.