Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអនុញ្ញាតអោយគណៈប្រតិភូនៃសហជីពជប៉ុនប្រចាំផ្សារទំនើបអ៊ីអន

 Wednesday, 23 November 2016 12:16  |    Written by MLVT  |  3702 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអនុញ្ញាតអោយគណៈប្រតិភូនៃសហជីពជប៉ុនប្រចាំផ្សារទំនើបអ៊ីអន

ទីស្ដីការក្រសួង៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតអោយគណៈប្រតិភូនៃសហជីពជប៉ុនប្រចាំផ្សារទំនើបអ៊ីអន ដែលដឹកនាំដោយលោក Tetsuro Murakami នាយកការិយាល័យកិច្ចការអន្តរជាតិ។ ក្នុងជំនួបនេះ លោកនាយកបានសម្តែងនូវភាពរីករាយ និងកោតសរសើរចំពោះក្រសួងដែលតែងតែបានយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត និយោជក និងសិទ្ធិសេរីភាពសហជីព។ លោកនាយកក៏បានជម្រាបផងដែរថា គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាពសហជីពក្នុងប្រទេសកម្ពុជា ក៏ដូចជាច្បាប់ស្ដីពីការងារ, ច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូន ថាក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា តាមរយៈយន្តការជាច្រើន សំដៅពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ សេរីភាពសហជីព និយោជក និងកម្មករនិយោជិត។ ទន្ទឹមនោះ ក្រសួងកំពុងតែគិតគូអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាដែលត្រូវដំឡើងជារៀងរាល់ឆ្នាំ ការយកដាក់ទុកអនុវត្តរបបសន្តិសុខសង្គម ដែលបច្ចុប្បន្ននេះ បានអនុវត្តរួចហើយ នូវរបបហានិយភ័យការងារ និងរបបថែទាំសុខភាព ហើយឆ្នាំក្រោយ នឹងគិតគូបន្ថែមទៀតដល់របបចូលនិវត្តន៍របស់កម្មករនិយោជិត ឲ្យតែកម្មករនិយោជិតយើង ខិតខំធ្វើការឲ្យបាននឹងនរ នោះសុខភាព និងជីវភាពនៃការរស់នៅ នឹងត្រូវបានធានារហូតដល់ចាស់ និងការអនុវត្តច្បាប់ស្តីពីសហជីព អោយមានប្រសិទ្ធភាពផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឲ្យសហជីពនៅផ្សារទំនើបអុីអន ត្រូវយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឲ្យស្របតាមលក្ខខន្តិកៈ និងច្បាប់ស្ដីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ខិតខំការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងខិតខំពង្រឹងអង្គការចាត់តាំងរបស់ខ្លួនឲ្យបានល្អ សំខាន់បំផុតត្រូវមានទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយនិយោជក។ រាល់បញ្ហាអ្វី ដែលជាកង្វល់របស់កម្មករនិយោជិត ចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ មិនត្រូវទុកបញ្ហាទាំងនោះឲ្យកាន់តែធំនោះឡើយ ដោយត្រូវចាត់ទុកផ្សារអ៉ីអន ជាឆ្នាំងបាយរួមរបស់និយោជក ក៏ដូចជាកម្មករនិយោជិត។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.