នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មាធិការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា អនុញ្ញាតិ្តឱ្យគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ចូលជួបរាយការណ៍អំពីសកម្មភាពការងារ និងទទួលអនុសាសន៍ ដេីម្បីបង្កេីនប្រសិទ្ធភាពការងារក្នុងការលេីកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្ដីពីសហជីព អោយកាន់តែមានប្រសិទ្ធភាព។