ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ហេង សួរ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញបើកសិក្ខាសាលា ស្តីពីកិច្ចការរដ្ឋបាល បុគ្គលិក និងផែនការ ។ សិក្ខាសាលានេះធ្វើឡើងផ្តោត ទៅលើតែការងាររដ្ឋបាល បុគ្គលិក និងផែនការតែប៉ុណ្ណោះ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តម សរ សាមឺឌី តំណាងក្រសួងមុខងារសាធារណៈ និងនាយកដ្ឋានពាក់ព័ន្ធផងដែរ ដើម្បីធ្វើការពន្យល់បន្ថែមទៅលើការងារពាក់ព័ន្ធទាំងនោះ ៕ សិក្ខាសាលានេះ ជាសិក្ខាសាលាលើកទី៨(ឆ្នាំទី៨) ដែលរៀបចំឡើងដោយក្រសួង និងប្រើប្រាស់ថវិការដ្ឋទាំងស្រុង ដោយមានសិក្ខាកាមសរុបចំនួន ១៥០នាក់ ក្នុងនោះសិក្ខាកាមអញ្ជើញមកពីអង្គភាពនៅតាមរាជធានី-ខេត្តចំនួន ៨១នាក់ និងអង្គភាពថ្នាក់កណ្តាលចំនួន៦៩នាក់។ បើគិតទាំងសិក្ខាកាមវគ្គនេះ ក្រសួងបានបណ្តុះបណ្តាលមន្ត្រីលើប្រធានបទនេះសរុប ចំនួន ៩៥៩នាក់។