Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាចជាមួយសភាពាណិជ្ជកម្មអាមេរិក

 Monday, 21 November 2016 20:27  |    Written by MLVT  |  3116 times

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាចជាមួយសភាពាណិជ្ជកម្មអាមេរិក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា តាំងពីពេលដែលភាគីទាំងពីរបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សារភា្ជប់នឹងលក្ខខណ្ឌការងារ។ ក្រៅពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចុងក្រោយនេះ សហរដ្ឋអាមេរិក បានផ្តល់ភាពអនុគ្រោះ ដល់ការនាំចូលពីកម្ពុជានូវសម្ភារៈធ្វើដំណើរតាម រយៈ (GSP) ។ តាមរយៈការអនុគ្រោះនេះ នឹងរួមចំណែកទាក់ទាញវិនិយោគ ជំរុញការការអភិវឌ្ឍវិស័យឧស្សាហកម្មឈានឡើងមួយកម្រិតទៀត ពីឧស្សាហកម្មកាត់ដេរតាមរបៀបអត្តពលកម្ម ទៅជាឧស្សាហកម្មមានកម្រិតជំនាញជាងមុន ។