នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មាធិការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា អនុញ្ញាត្តឱ្យសហភាពឯករាជ្យការពារកម្មករនិយោជិត ដឹកនាំដោយលោក ឡយ សូរ៉ាផាត់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដេីម្បីបង្កេីនប្រសិទ្ធភាពការងារក្នុងការលេីកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនិងការអនុវត្តច្បាប់ស្ដីពីសហជីព។