មន្រី្តរាជការនៃនាយកដ្ឋានពេទ្យការងារ បានចូលរួមកម្មវិធីបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៣-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងច្បាប់ បទដ្ឋានសុវត្ថិភាពការងារ និងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងផ្នែកសុខភាព និងសុវត្ថិភាពការងារនៅតាមបណ្តាសហគ្រាស-គ្រឹះស្ថាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។