Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ប្រតិភូមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលនៃធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធីបញ្ជូនសិក្ខាកាមកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន

 Thursday, 03 November 2016 11:55  |    Written by MLVT  |  3114 times  |   Print  |   Email
ប្រតិភូមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលនៃធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធីបញ្ជូនសិក្ខាកាមកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក ណូដា មីណូរុ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកាកេហាស៊ិអិនធើណេសិនណល និងប៊ីហ្សេនេស រួមទាំងគណៈប្រតិភូមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលនៃធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធីបញ្ជូនសិក្ខាកាមកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវពីការវិវត្តន៍រីកចំរើន និងស្ថានភាពបច្ចុប្បន្ននៅកម្ពុជាដែលមានសេ្ថរភាពនយោបាយល្អប្រសើរ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុនគួរឱ្យកត់សំគាល់។ កិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងជប៉ុន នឹងកម្ពុជា ដែលជានិច្ចកាល ជប៉ុនបានបន្តជួយគាំទ្រលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការជាច្រើនជាមួយក្រសួងផងដែរ ជាពិសេសការផ្តល់ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ឱកាសជូនដល់ពលករកម្ពុជាទៅកម្មសិក្សាជំនាញនៅជប៉ុន ដែលរហូតមកដល់ពេលនេះបានប្រមាណជាង ៣៥០០នាក់។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានជម្រាបជូនពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការបង្កើនបាននូវការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ភាគីជប៉ុនបានសម្តែងនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះសក្តានុពលនៅកម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង។ តបតាមសំណើររបស់ភាគីក្រុមហ៊ុនជប៉ុន ឯកឧត្តមរដ្ឋមន្រ្តី បានឯកភាពឱ្យរៀបចំជាក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន និងក្រសួងដើម្បីបង្កើនកិច្ចសហប្រតិការលើការជ្រើសរើស គ្រប់គ្រង និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅហាត់ការនៅជប៉ុនឱ្យបានកាន់តែច្រើន ដែលបច្ចុប្បន្នក្រុមហ៊ុននេះទើបមានកម្មសិក្សាការីកម្ពុជាតែ ៤៤នាក់ប៉ុណ្ណោះ។

 

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.