ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងបុត្រ រួមជាមួយសហការី មន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានសទ្ធាជ្រះថ្លាដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុងវត្តសារាវ័ន្តតេជោ វត្តទួលទំពូង និងវត្តមហាមន្ត្រី។ ចំពោះបច្ច័យដែលបានកើតចេញពីអង្គកឋិនទាននេះ សរុបចំនួន ១២៥លានរៀល ក្នុងនោះបែងចែកទៅវត្តចំនួន០៣ រួមមាន ៖ ៨៥លានរៀលបានវេរប្រគេនជូន វត្តសារាវ័ន្តតេជោ និង២០លានរៀលក្នុង១វត្ត ជូនទៅវត្តទួលទំពូង និងវត្តមហាមន្ត្រី។