Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួបពិភាក្សាជាមួយលោក Yasuo Ariga តំណាងអ្នកផ្ដល់ជំនួយនិងជាអ្នកសម្របសម្រួលគម្រោងស្ដីពីសុខភាព និសុវត្ថភាពការងាររបស់គម្រោង ILO-ជប៉ុន

 Monday, 17 October 2016 10:35  |    Written by MLVT  |  3569 times  |   Print  |   Email
ជំនួបពិភាក្សាជាមួយលោក Yasuo Ariga តំណាងអ្នកផ្ដល់ជំនួយនិងជាអ្នកសម្របសម្រួលគម្រោងស្ដីពីសុខភាព និសុវត្ថភាពការងាររបស់គម្រោង ILO-ជប៉ុន

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក Yasuo Ariga តំណាងអ្នកផ្តល់ជំនួយនិងជាអ្នកសម្របសម្រួលគម្រោងស្តីពីសុខភាព និងសុវត្ថភាពការងាររបស់គម្រោង ILO-ជប៉ុន រួមជាមួយក្រុមការងារ ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវនឌ្ឍភាពការងារដែលបានសហប្រតិបត្តិជាមួយក្រសួងកន្លងមក ជាពិសេសការអនុវត្តន៍ប្រកបដោយជោគជ័យនូវដំណាក់កាលទី១ នៃគម្រោងស្តីពីសុខភាព និងសុវត្ថភាពការងារ ២០១២-២០១៥។ ទន្ទឹមនឹងនេះ ការត្រៀមសម្រាប់អនុវត្តគម្រោងដំណាក់កាលទី២ ២០១៦-២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ម្ចាស់គម្រោង ILO-ជប៉ុន បានសំដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពការងាររបស់ក្រសួង ដែលបានខិតខំពង្រីកនូវការគិតគូរទៅដល់បញ្ហាសុខភាព និងសុវត្ថិភាពជូនបងប្អូនកម្មករនិយោជិត ជាពិសេសនៅក្នុងវិស័យសំណង់។ ជាការឆ្លើយតបទៅនឹងសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោង ILO-ជប៉ុន នឹងបន្តជួយក្រសួងក្នុងការបង្កើតជាបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានសុខភាព និងសុវត្ថិភាពផែ្នកសំណង់ បង្កើនវិធានការបង្ការគ្រោះថ្នាក់ការងារ និងវិជ្ជាជីវៈ បង្កើតវប្បធម៌សុវត្ថិភាពនៅតាមការដ្ឋានសំណង់តាមរយៈការបង្កើនចំណេះដឹងសុវត្ថិភាពសំណង់ដល់កម្មករនិយោជិតផែ្នកសំណង់ ចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗស្តីពីសុវត្ថិភាពផ្នែកការដ្ឋានសំណង់ពីបណ្តាប្រទេសនានា ព្រមទាំងជួយកសាងសមត្ថភាពដល់គណៈកម្មាធិការជាតិត្រីភាគី ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលកំពុងបង្កើត។ ទន្ទឹមនឹងនេះ គម្រោងនេះនឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធជាពិសេសបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការចួលរួមទប់ស្កាត់នូវគ្រោះថ្នាក់ការងារ ដែលបណ្តាល មកពីគ្រោះថ្នាក់ចរាចរផងដែរ។ ជាគោលដៅរបស់ក្រសួង ស្នើសុំឱ្យគម្រោងសិក្សាផងដែរនូវលទ្ធភាពជួយក្រសួងក្នុងការបង្កើតឱ្យបាននូវគោលនយោបាយជាតិ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលក្របខណ្ឌគោលនយោបាយសម្រាប់ជាមូលដ្ឋានក្នុងការកសាងនូច្បាប់ និងបទបញ្ញត្តិក្នុងផែ្នកនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.