Print this page

ពិធីបើកសិក្ខាសាលា ស្តីពី "ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា"

 Monday, 10 October 2016 10:18  |    Written by MLVT  |  2731 times

សិក្ខាសាលា ស្តីពី " ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា " រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភពី សមាគមកំចាត់រោគរបេងប្រទេសជប៉ុន(JATA)  ក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តវិស័យសុខភាព និងសុវត្ថិភាពការងាររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន លើកកម្ពស់ការយល់ដឹង អំពីវិស័យសុខភាព និងសុវត្ថិភាពការងារនៃប្រទេសទាំងពីរ ព្រមទាំងរិះរកនូវមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នា ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារភ្នំពេញ ។

សិក្ខាសាលានេះ ក៍មានការចូលរួមពីសាស្ត្រាចារ្យជំនាញផ្នែកសុខភាព និងសុវត្ថិភាពការងាររបស់ប្រទេសជប៉ុន ដែលនឹងផ្តល់នូវបទពិសោធន៍ល្អៗ ស្តីពីការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារ ការទប់ស្កាត់ជំងឺមិនឆ្លង និងវិធានការក្នុងការដោះស្រាយបញ្ហាទាំងអស់នោះផងដែរ។