Print this page

ពិធីសំណេះសំណាលជាមួយពលករ ប្រជាពលរដ្ឋ សិស្ស-និស្សិត ព្រះសង្ឃដែលកំពុងគង់ ធ្វើការ រស់នៅ និងប្រកបរបរនៅប្រទេសថៃ

 Monday, 26 September 2016 09:13  |    Written by MLVT  |  3549 times

នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេី ញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងសំណេះសំណាលជាមួយពលករ ប្រជាពលរដ្ឋកម្ពុជា សិស្ស និស្សិត ព្រះសង្ឃ ដែលកំពុងគង់ ធ្វើការ រស់នៅ និងប្រកបរបរនៅប្រទេសថៃ នៅវត្តថងបុន សង្កាត់បាងផូងផាង ខណ្ឌយ៉ានណាវ៉ា ក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ។ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានធ្វេីឡេីងជារៀងរាល់ឆ្នាំនៅប្រទេសថៃឡង់ដ៏ ក្រោមការចាត់ចែងរបស់សមាគមខេមរនិស្សិត សហការណ៏ជាមួយស្ថានទូតកម្ពុជា ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វេីការនៅប្រទេសថៃមិនអាចធ្វេីដំណេីរទៅប្រទេសកម្ពុជាចូលរួមក្នុងពិធីបុណ្យនេះ ដេីម្បីឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាដែលចែកឋានទៅ ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមលើកស្ទួយវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ខ្មែរជូនសាធារណជនជាតិ និងអន្តរជាតិអោយបានជ្រាប និងចង់បង្ហាញពីឆន្ទះសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយក្នុងការចូលរួម និងបង្ហាញពីទឹកចិត្តគោរពស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមអបអរសាទររីករាយក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិផងដែរ ៕