វគ្គបណ្តុះបណ្តាល ស្តីពីដំណើរការតាក់តែងពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តដើម្បីអភិបាលកិច្ចល្អ ការផ្លាស់ប្តូរជាវិជ្ជាមាន និងការដោះស្រាយបណ្តឹងតវ៉ា-វិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ត្រូវបានរៀបចំធ្វេីឡេីងនៅទីស្តីការក្រសួងមានរយៈពេល ០២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៦ ធ្វេីបទបង្ហាញ និងសម្របសម្រួលការពិភាក្សាដោយ លោក ញាន សុមុន្និន្ទ ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ អាជ្ញាកណ្តាលការងារ មជ្ឈត្តករពាណិជ្ជកម្ម និងអ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ច-ការអភិវឌ្ឍ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងក្នុងគោលបំណង ដេីម្បីផ្តល់ និងពង្រីកចំណេះដឹងរបស់អ្នកចូលរួមអំពីគោលការណ៍អភិបាលកិច្ចល្អ វិធីសាស្ត្រ នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សីលធ៌មវិជ្ជាជីវៈ និងគោលការណ៍សំខាន់ៗទាក់ទងនឹងការតាក់តែងពិនិត្យផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដេីម្បីជម្រុញអោយមន្ត្រីពាក់ព័ន្ធផ្តល់តម្លៃ និងប្រេីប្រាស់នូវរបៀបវារៈស្រាវជ្រាវ រ៉កសុីពី (ROCCIPI research agenda) សម្រាប់ជំនួយដល់ការតាក់តែងពិនិត្យផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត ផ្អែកលេីហេតុផលពិតជាក់ស្តែង និងភាពឡូសុិចសម្រាប់ដោះស្រាយបញ្ហា និងនាំមកនូវការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន ៕