Print this page

សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព និងកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល សម្រាប់ផ្នែកថែទាំសុខភាព

 Thursday, 18 August 2016 10:08  |    Written by MLVT  |  3372 times

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជេីញជាអធិបតីបេីកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព និងកិច្ចព្រមព្រៀងប្រេីប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងមូលដ្ឋានសុខាភិបាល សម្រាប់ផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ គោលបំណងរបស់សិក្ខាសាលានេះ គឺដេីម្បីផ្សព្វផ្សាយពីសកម្មភាពលទ្ធផលការងាររបស់ប.ស.ស ដែលនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់វាស់វែង តាមដាន និងវាយតម្លៃលេីការអនុវត្តវិស័យសន្តិសុខសង្គម និងដោះស្រាយរៀបចំទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០១៦នេះ ឲ្យបានល្អប្រសេីរបន្ថែមទៀត ៕