Print this page

ពិធីបើកសិក្ខាសាលាស្ដីពីទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ

 Saturday, 30 July 2016 14:45  |    Written by MLVT  |  1958 times

សណ្ឋាគារកាំបូឌីយ៉ាណា៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាស្តីពីទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ រៀបចំឡើងដោយសហភាពសហជីពជាតិកម្ពុជា សហភាពការងារកម្ពុជា និងមូលនិធិពលកម្មអន្តរជាតិនៃប្រទេសជប៉ុន ដើម្បីប្រមូលមតិយោបល់សម្រាប់ជាអនុសាសន៍ សំដៅលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ បង្កើនការចរចារអនុសញ្ញារួម ផលិតភាព ដែលឈានទៅបង្កើតសុខដុមរម្យនានិងសន្តិភាពនៅកន្លែងការងារ ការកសាងសមត្ថភាពថ្នាក់ដឹកនាំសហជីព និងការអនុវត្តចលនាសហជីពនៅកម្ពុជា អោយកាន់តែប្រសើរឡើង ។